ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានប្រារព្ធទិវាសេចក្តីថ្លៃថ្នូរកម្ពុជាលើកដំបូង ដែលមានវត្តមានលោកជំទាវ ជា សិរី និងលោកបណ្ឌិត Yap Kwong Weng ជាគណអធិបតី និងនិស្សិតមកពីសាលាបច្ចេកទេសធនាគារចំនួន ១២២នាក់ ចូលរួម។ នៅក្នុងឱកាសនេះ លោកជំទាវ និងលោកបណ្ឌិត បានផ្តល់នូវផ្នត់គំនិតជាច្រើនដែលទាក់ទងទៅនឹង ការរក្សាភាពថ្លៃថ្នូរនៅក្នុងជីវិត សារ:សំខាន់របស់ភាពថ្លៃថ្នូរ និងរឿងរ៉ាវជីវិតពិត ដោយគិតចាប់តាំងពីជីវិតសិក្សា រហូតមកដល់ពេលបច្ចុប្បន្ន។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណដល់សាលាបច្ចេកទេសធនាគារ ដែលបានដឹកនាំនិស្សិតមកចូលរួមស្តាប់ និងចែករំលែកបទពិសោធន៍នៃសេចក្តីថ្លៃថ្នូរ នៅក្នុងទិវារបស់យើងខ្ញុំ។
សូមអរគុណ!
Follow us on Facebook & Instagram
Share this:









