សុខភាពល្អ គឺជាចំណុចចាប់ផ្តើមនៃអ្វីៗទាំងអស់។ កុមារដែលមើលក្តារខៀនមិនឃើញ ស្តាប់គ្រូមិនឮ ឬឈឺញឹកញាប់ នឹងធ្លាក់ក្រោយទាំងក្នុងការសិក្សា និងក្នុងជីវិត។ ប៉ុន្តែកុមារជាច្រើននៅជនបទកម្ពុជា មិនដែលបានជួបគ្រូពេទ្យទេ លុះត្រាតែឈឺធ្ងន់ ដោយសារគ្រួសារមិនមានលទ្ធភាព ឬរស់នៅឆ្ងាយពីមណ្ឌលសុខភាព។
អ្វីដែលយើងធ្វើ
- ការពិនិត្យសុខភាព នៅភូមិ និងសាលារៀន ដើម្បីរកឃើញបញ្ហាឱ្យបានឆាប់។
- ការថែទាំភ្នែក ត្រចៀក និងធ្មេញ៖ វ៉ែនតា ការថែទាំការស្តាប់ និងការព្យាបាលសម្រាប់កុមារដែលត្រូវការ។
- ការព្យាបាល និងការតាមដាន សម្រាប់កុមារដែលមិនអាចទទួលបាន រហូតដល់ជាសះស្បើយ។
- អនាម័យ និងអាហារូបត្ថម្ភ៖ បង្រៀនកុមារ និងគ្រួសារ នូវទម្លាប់សាមញ្ញៗ ដែលជួយឱ្យមានសុខភាពល្អ។
យើងធ្វើការជាមួយមណ្ឌលសុខភាព មន្ទីរពេទ្យ និងអ្នកជំនាញសុខាភិបាលក្នុងស្រុក ព្រមទាំងឪពុកម្តាយ និងគ្រូបង្រៀន ដែលកត់សម្គាល់ឃើញនៅពេលកុមារត្រូវការជំនួយ។
Good health is where everything starts. A child who cannot see the board, hear the teacher, or who is often sick, falls behind at school and in life. Yet many children in rural Cambodia never see a doctor unless they are very ill, because their families cannot afford it or live far from a clinic.
What we do
- Health checks in villages and schools, so problems are found early.
- Eye, ear and dental care: glasses, hearing care and treatment for children who need them.
- Medical treatment and follow-up for children who could not otherwise get it, until they are well.
- Hygiene and nutrition: teaching children and families simple habits that keep them healthy.
We work with local health centres, hospitals and health professionals, and with parents and teachers who notice when a child needs help.
Latest updates · ព័ត៌មានថ្មីៗ
December 25, 2017ជំនួសមុខឲ្យមូលនិធិរក្សារកុមារ លោកជំទាវ ជា សិរី បានទទួលនូវលិខិតថ្លែងអំណរគុណពី កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ និងអង្គការ HOPE Cambodia…Her Excellency Chea Serey, on behalf of Raksa Koma Foundation, was honored an Appreciation Award from Cambodian Red Cross and HOPE Cambodia for her…
December 17, 2017នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិការដល់អង្គការ HOPE Cambodia ដេីម្បីរៀបចំកម្មវិធីពិនិត្យត្រចៀកជូនជនពិការ ក្នុងកម្មវិធីសំណេះសំណាល ផ្តល់អាហារបាយទឹកដល់ជនពិការ ដេីម្បីអបអរសាទរ…នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិការដល់អង្គការ HOPE Cambodia ដេីម្បីរៀបចំកម្មវិធីពិនិត្យត្រចៀកជូនជនពិការ ក្នុងកម្មវិធីសំណេះសំណាល ផ្តល់អាហារបាយទឹកដល់ជនពិការ ដេីម្បីអបអរសាទរ ទិវាបេតិកភណ្ឌខ្មែរ និងទិវាជនពិការជាតិ អន្តរជាតិលេីកទី១៩។ Follow us on Facebook & Instagram
October 27, 2017ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យត្រចៀក និងភ្នែក នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមរាជធានីភ្នំពេញ។ លោកជំទាវ…មកទទួលសេវាអប់រំចិត្តសាស្ត្រ ពីអគារផ្កាម្លិះចំនួន ៥០នាក់ និងកុមារកំព្រារស់នៅមណ្ឌលភ្នំពេញថ្មីចំនួន ៦៧នាក់ សរុបចំនួន ១១៧នាក់។ លោកជំទាវ មានអារម្មណ៍ក្រៀមក្រំ ពេលឃើញក្មេងតូចៗ ត្រូវបានបោះបង់ចោលដោយឪពុកម្តាយរបស់ពួកគេផ្ទាល់ ហើយលោកជំទាវ សង្ឃឹមថាប្រជាជនកម្ពុជា នឹងជួយបន្ថែមទៀតនៅក្នុងវិស័យនេះ។ សូមថ្លែងអំណរគុណដល់បណ្តាអង្គការ និងក្រុមហ៊ុនទាំងអស់ ដែលបានសហការ និងជួយឧបត្ថម្ភរៀបចំកម្មវិធីនេះឡើង ដើម្បីជួយពិនិត្យត្រចៀក និងភ្នែកជូនកុមារកម្ពុជា ៕
October 24, 2017នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ ក្នុងនាម លោកជំទាវ ជា សិរី និងស្ថាបនិកមូលនិធិរក្សាកុមារ លោក សំបាន់ វិបុល បានចូលរួមទិវាសុខភាពផ្លូវចិត្តពិភពលោក…គោលបំណងនៃទិវានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃបញ្ហាផ្លូវចិត្ត និងវិធីសាស្រ្តនៃការបង្កាឬកាត់បន្ថយជាអតិបរមាកុំឲ្យជំងឺនេះកើតមានលើយុវជនកម្ពុជា ព្រោះជំងឺនេះអាចមានផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលលើជីវិតរស់នៅរបស់យុវជន ព្រមទាំងជីវិតការងាររបស់គាត់ផងដែរ! ដើម្បីរៀបចំកម្មវិធីនេះឡើង មូលនិធិរក្សាកុមារបានចូលរួមថវិកាប្រមាន១.០៥០ដុល្លារ ហើយនេះជាការឧបត្ថមលើកទីបី! On 24 October 2017, on behalf of H.E Chea Serey and founders of Raksa Koma Foundation,…
October 3, 2017លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានឧបត្ថមអាវយឺតចំនួន ៣០០ អាវ ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ប្រារព្ធទិវាសុខភាពផ្លូវចិត្ត និងយុវជនឆ្នាំ២០១៧។ សាកលវិទ្យាល័យភូមិន្ទ…H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 300 t-shirts to Royal University of Phnom Penh in celebration of the Youth…
August 13, 2017ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថមអង្គការ HOPE Cambodia ដេីម្បីប្រារព្ធធ្វេីកម្មវិធីពិនិត្យ ត្រចៀកជូន កុមារកំព្រាចំនួន ៥០ នាក់ នៅអង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា។…ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថមអង្គការ HOPE Cambodia ដេីម្បីប្រារព្ធធ្វេីកម្មវិធីពិនិត្យ ត្រចៀកជូន កុមារកំព្រាចំនួន ៥០ នាក់ នៅអង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា។ អង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា ត្រូវបានចាត់ទុកជាគ្រួសារធំមួយ ដែលទទួលយកក្មេងកំព្រាមកចិញ្ចឹម ដេីម្បីឲ្យពួកគាត់ទទួលបានការសិក្សានៅសាលារដ្ឋ ការសិក្សាភាសាបរទេស និងជំនាញផ្សេងៗនៅក្នុងអង្គការ ដេីម្បីយកទៅប្រកបមុខរបរចិញ្ចឹមជិវិត។…
August 4, 2017នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថមជាទឹកប្រាក់ចំនួន បីពាន់ដុល្លារអាមេរិច ជូនដល់មូលនិធិ Khmer Sight សម្រាប់ការវះកាត់ព្យាបាលភ្នែក។On 02 August 2017, H.E. Chea Serey, founder of Raksa Koma Foundation, has donated $3,000 to Khmer Sight Foundation for supporting eye surgery.
July 27, 2017នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៧ មូលនិធិរក្សាកុមារបានឧបត្ថមដល់អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ដើម្បីរៀបចំកម្មវិធីពិនិត្យត្រចៀក (Ear Screening) ជូនកុមារចំនួន ១៥០ នាក់ នៅសាលាអន្តរជាតិសូឡូម៉ូន។…On July 27, 2017, Raksa Koma Foundation made a donation to HOPE Cambodia for hosting an Ear Screening event for 150 children at Solomoon…
June 1, 2017ក្រោមស្មារតីលើកកម្ពស់កុមារ ក្នុងឱកាសទិវាកុមារអន្តរជាតិលើកទី៦៨ អង្គការមូលនិធិរក្សាកុមារ បានសហការជាមួយ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ដើម្បីពាំនាំអំណោយមនុស្សធម៌មួយចំនួន និងផ្តល់ការពិនិត្យត្រចៀក…#RaksaKomaFoundation #RKFChildrensDay To leverage children and in celebration of the 68th Children’s Day, Raksa Koma Foundation in cooperation with HOPE Cambodia delivered some charitable…
May 18, 2017នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន បីពាន់ដុល្លារអាមេរិច ជូនមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន សម្រាប់ព្យាបាលជង្ងឺបេះដូងជូនកុមារកម្ពុជា ។On 18 May 2017, H.E. Chea Serey, founder of Raksa Koma Foundation, has donated $3,000 to Hebron Medical Center for supporting the Cambodian children…
May 17, 2017នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារបានឧបត្ថមដល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងមណ្ឌលកុមារដ្ឋានម្លប់ ដើម្បីរៀបចំកម្មវិធី Ear Screening ក្នុងគោលបំណងធ្វើការពិនិត្យ…On May 17, 2017, HOPE Cambodia and Mlop Children’s Home organized an Ear Screening event sponsored by Raksa Koma Foundation. The purpose of this…
March 8, 2017អបអរសាទរទិវាការស្តាប់ឮកម្ពុជាលើកទី០២ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ គឺជាឆ្នាំទីពីរសម្រាប់កម្ពុជាដែលអង្គការផ្តល់ក្តីសង្ឃឹមកម្ពុជាបានសហការជាមួយមូលនិធិរក្សាកុមារ…Congratulations the Second Cambodia Hearing Day 5th March 2017, which is co-organized by the Hope Cambodia and Raksa Koma Foundation. It's greatly appreciated and…