«បង្គោលគ្រួសារក្លាយជាឈើពុក ហើយក្លាយជាបន្ទុកថែមទៀត»ដោយសារមើលឃើញព័ត៌មានតាមបណ្តាញសង្គម ក្មេងប្រុសដែលត្រូវជាកូនបង្កើតរបស់អ្នកជំងឺ បានទូរស័ព្ទមកអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលដល់ឪពុករបស់ខ្លួនដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយត្រូវបានចងបង្ខាំងចោលជាយូរឆ្នាំមកហើយ។ នៅពេលក្រុមការងារចុះទៅដល់ អ្នកជំងឺត្រូវបានចងបង្ខាំងនៅដីចុងភូមិ ក្បែរព្រៃស៊ុបទ្រុប។ រោងខ្ទមមួយនៅក្រោមដើមដូង មានថង់ផ្លាស្ទិកពណ៌សតូចមួយគ្របពីលើ ហើយមានអង្រឹងមួយចងពីគល់ដូងទៅបង្គោលឈើមួយ។បុរសម្នាក់ពុកមាត់ស្រម៉ូម អង្គុយលើអង្រឹងធ្វើព្រងើយ ដោយនៅលើក្បាលគាត់មានពាក់មួកសុវត្ថិភាព។ បើសម្លឹងទៅមើលច្រវ៉ាក់វិញ គឺសឹងតែធំជាងច្រវ៉ាក់ចងដំរីទៅទៀត។ ហើយច្រវ៉ាក់នោះបានលិបចូលទៅក្នុងដើមដូង ទាំងនេះបង្ហាញថា គាត់ត្រូវបានសាច់ញាតិចងនៅទីនេះយូរឆ្នាំមកហើយ រហូតច្រវាក់លិចចូលទៅក្នុងដើមដូង។ គាត់ជាអតីតស្មៀនឃុំម្នាក់។នៅពេលក្រុមការងារសាកសួរទៅគាត់ ដើម្បីធ្វើការប៉ាន់ប្រមាណ គាត់ពុំមានសតិដែលអាចឆ្លើយតបនឹងសំណួរឡើយ ហើយអង្គុយស្ងៀមម្នាក់ឯង មិនមានទំនាក់ទំនងជាមួយក្រុមការងារយើងឡើង។ យោងតាមភរិយាគាត់ បានរៀបរាប់ថា ស្វាមីគាត់ចាប់ផ្តើមមានអាការប្លែកៗ វង្វេងខុសពីធម្មតា លែងដឹងខុសត្រូវ និយាយប៉ប៉ាច់ប៉ប៉ោចផ្តេសផ្តាស មិនគេង ដើរយករបស់របរគេ ដើរគ្មានទិសតំបន់ និយាយច្រៀងម្នាក់ឯងហើយបង្កគ្រោះថ្នាក់ បំផ្លាញទ្រព្យសម្បត្តិគេ ដុតផ្ទះគេ និងប្រើអំពើហិង្សាផងដែរ។ ដំបូងគាត់ធ្លាប់នាំទៅព្យាបាលជាមួយគ្រូខ្មែរ

សកម្មភាពពិភាក្សាជ្រើសរើស និងកំណត់ទីតាំង សាងសង់អគារសិក្សា និងបណ្ណាល័យសម្រាប់អនុវិទ្យាល័យទីពោ ដែលមានទីតាំងស្ថិតនៅ ភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ អញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សានេះ រួមមានម្ចាស់ជំនួយ ធនាគារ ឌីជីប៊ី ក្រុមហ៊ុន Isapura Architecture Co., LTD ព្រមទាំងគណៈគ្រប់គ្រងអនុវិទ្យាល័យ ទីពោ ក្រោមការសម្របសម្រួលរបស់ អង្គការរក្សាកុមារ។ Follow us on Facebook & Instagram

សូមថ្លែងអំណរគុណដល់ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ដែលបានឧបត្ថម្ភថវិកា បន្ថែមចំនួន ៨០.០០០.០០០ រៀល ជូនដល់ប្រជាពលរដ្ឋភៀសសឹក ជាពិសេសដល់ស្រ្ដី និងកុមារ តាមរយៈអង្គការរក្សាកុមារ។ Follow us on Facebook & Instagram

1 … 12 13 14 15 16 … 104