អង្គការរក្សាកុមារ បានឧបត្ថម្ភថវិកា ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រាប់ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម”។ Follow us on Facebook & Instagram
ហេតុអ្វីទុកខ្ញុំចោលតែឯងក្នុងខ្ទមនេះ?ក្នុងបេសកកម្មទៅខេត្តស្ទឹងត្រែង ក្រុមការងារយើងត្រូវបានគេផ្តល់ព័ត៌មានអំពីស្រ្តីម្នាក់ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយត្រូវបានបង្ខាំងទុកចោលក្នុងខ្ទមដាច់តែឯង។ នៅពេលទៅដល់ នៅខាងក្រោមខ្ទមនោះពោរពេញដោយដបទឹកផ្លាស្ទិក ប្រអប់ស្នោរ ថង់ផ្លាស្ទិកនៅស្អេកស្កះ។ ពេលមើលតាមប្រហោងទ្វារ ឃើញនារីម្នាក់ អង្គុយនិយាយម្នាក់ឯង។គាត់មានអាយុ45ឆ្នាំ។ នាងមានជំងឺផ្លូវចិត្តបែបនេះ ចាប់តាំងពីប្រលងចប់ថ្នាក់វិទ្យាល័យមកម្ល៉េះ(1997)។ បន្ទាប់ពីប្រលងធ្លាក់ នាងខូចចិត្តជាខ្លាំង។ មិនយូរប៉ុន្មាននាងចាប់ផ្តើមមានអាការៈក្តៅខ្លួនខ្លាំង ស្រែកទឹក រវើរវាយ កាចខ្លាំង គប់លាមកលើគេឯង មិនដេក វាយធ្វើបាបឪពុកម្តាយ នាងធំក្លិននេះធំក្លិននោះ និយាយច្រើនខុសប្រក្រតី ច្រើនតែប្រាប់គេថា ខ្លួនកំពុងនិយាយជាមួយស្តេចខ្មែរជំនាន់មុនៗ។ជួនកាលគាត់មិនស្គាល់ទាំងម្តាយ ឬសាច់ញាតិ។ តាមអបិយជំនឿ គេថាខុសនេះខុសនោះ ខ្មោចធ្វើ។ គ្រួសារបាននាំទៅព្យាបាលមន្ទីពេទ្យបង្អែកខេត្ត និងនាំមកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានី។ អាការនៃជំងឺគាត់ក៏បានសម្រន់ខ្លះ បានដេកខ្លះ ប៉ុន្តែនៅតែមានអាការៈរំខានជាប្រចាំ។ បន្ទាប់មកនាងក៏ឈប់លេបថ្នាំ អាការៈធ្វើទុក្ខក៏កាន់តែខ្លាំងឡើង សាច់ញាតិបាននាំទៅមើលជាមួយគ្រូខ្មែរកំឡុងឆ្នាំ2005។ ក្នុងកំឡុងព្យាបាលជាមួយគ្រូខ្មែរនោះ ស្រាប់តែនាងបែរជាមានផ្ទៃពោះ