ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សាតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។អគារបន្ទប់ទឹកស្អាតប្រកបដោយសោភ័ណភាពនេះ មានចំនួន ៧ បន្ទប់ (៣ សម្រាប់កុមារី ៤ សម្រាប់កុមារា និង ១ សម្រាប់កុមារមានពិកាភាព)។ អគារបន្ទប់ទឹកស្អាតនេះ ត្រូវបានកសាងឡើង ដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុពី ធនាគារស៊ិនហាន (ខេមបូឌា) ម.ក Follow us on

អង្គការរក្សាកុមារបាននាំយកអំណោយ កំព្យូទ័រលើតុ ចំនួន ៥០គ្រឿង ពីធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក តាមរយៈអង្គការរក្សាកុមារ ជូនដល់អនុវិទ្យាល័យចំនួន ៣ និងសាលាបឋមសិក្សាចំនួន ១៣ ស្ថិតនៅក្នុង ឃុំជ្រាប់ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ Follow us on Facebook & Instagram

ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។អគារបន្ទប់ទឹកដ៏ស្អាត និងមានសោភ័ណភាពនេះត្រូវបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពី ពន្លឺ ខ្យល់ អនាម័យ ក្លិន ភាពងាយស្រួល សម្រាប់ជនពិការ ឬចាស់ជរា។ អគារមួយខ្នងនេះ មានចំនួន៦ បន្ទប់ ៥ បន្ទប់សម្រាប់យុវតី និង១ បន្ទប់សម្រាប់សិស្សមានពិកាភាព។ អគារនេះផងដែរ ត្រូវបានកសាងឡើងដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Autobahn VAG

1 … 17 18 19 20 21 … 105