ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត
នៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សាតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
អគារបន្ទប់ទឹកស្អាតប្រកបដោយសោភ័ណភាពនេះ មានចំនួន ៧ បន្ទប់ (៣ សម្រាប់កុមារី ៤ សម្រាប់កុមារា និង ១ សម្រាប់កុមារមានពិកាភាព)។ អគារបន្ទប់ទឹកស្អាតនេះ ត្រូវបានកសាងឡើង ដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុពី ធនាគារស៊ិនហាន (ខេមបូឌា) ម.ក
Follow us on Facebook & Instagram
Share this:




















