ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត

នៅថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

អគារបន្ទប់ទឹកដ៏ស្អាត និងមានសោភ័ណភាពនេះត្រូវបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពី ពន្លឺ ខ្យល់ អនាម័យ ក្លិន ភាពងាយស្រួល សម្រាប់ជនពិការ ឬចាស់ជរា។ អគារមួយខ្នងនេះ មានចំនួន៦ បន្ទប់ ៥ បន្ទប់សម្រាប់យុវតី និង១ បន្ទប់សម្រាប់សិស្សមានពិកាភាព។ អគារនេះផងដែរ ត្រូវបានកសាងឡើងដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Autobahn VAG និងក្រុមហ៊ុន Tri Dung Co., Ltd

Follow us on Facebook & Instagram

Share this:
Categories Health Care