ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១៖ កាលពីព្រឹកកន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានជួបសំណេះសំណាល និងប្រគល់ឧបករណ៍ថេប្លិត ៣០ឈុត ជូនដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង ជាតំណាងអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា សំដៅរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា និងឧបត្ថម្ភដល់គ្រឹះស្ថានអប់រំ ដែលកំពុងជួបប្រទះការខ្វះខាតខាងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការរៀននិងបង្រៀន។លោកជំទាវ ជា សិរី បានកត់សម្គាល់ផលប៉ះពាល់លើវិស័យអប់រំ ដែលជំងឺរាតត្បាតកូវីដ១៩ បានបង្កការរំខាននិងធ្វើអោយរាំងស្ទះដល់ការបង្រៀន និងការសិក្សារៀនសូត្រ របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។ ហេតុដូចនេះ លោកជំទាវ បានមើលឃើញពីសារសំខាន់ដែលយើងត្រូវរួមគ្នាជួយជ្រោមជ្រែងវិស័យអប់រំ ដើម្បីឱ្យវិស័យដ៏សំខាន់នេះត្រឡប់មកប្រក្រតីភាពឡើងវិញ និងបន្តអភិវឌ្ឍឈានឡើងទៅមុខទៀត។មូលនិធិរក្សាកុមារ កំណត់វិស័យអប់រំជាវិស័យអាទិភាពមួយ សម្រាប់សកម្មភាពនិងគម្រោងរបស់ខ្លួន ហើយយើងនឹងបន្តពិនិត្យមើលលទ្ធភាពក្នុងការឧបត្ថម្ភដល់គ្រឹះស្ថានអប់រំ
ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និង លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកអំណោយជាឧបករណ៍កុំព្យូទ័រថេប្លេត (tablet) សរុប ១៥ឈុត ទៅប្រគេនដល់គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីជាប្រយោជន៍ដល់ការសិក្សា បង្រៀន និងប្រើប្រាស់នៅក្នុងគ្រឹះស្ថានអប់រំទាំងពីរ ដែលផ្តល់ការបណ្តុះបណ្តាលដល់ព្រះភិក្ខុ-សាមណេរ និងសិស្ស-និស្សិតជាង ១០០០នាក់ ជារៀងរាល់ឆ្នាំ។ពុទ្ធិកសាកលវិទ្យាល័យ និងពុទ្ធិកវិទ្យាល័យទាំងពីរ នៅតែបន្តផ្តល់ការបណ្តុះបណ្តាលពីចម្ងាយ ក្នុងអំឡុងពេលបិទខ្ទប់ ហើយនិងមានគម្រោងបើកបង្រៀនធម្មតាវិញ នៅពេលខាងមុខឆាប់ៗនេះ ស្របតាមការណែនាំផ្លូវការផងដែរ។គួរបញ្ជាក់ដែរថា ក្នុងឧបករណ៍មួយឈុតៗ រួមមានថេប្លេត Huawei MatePad T10S ស៊េរីថ្មី
រីករាយ #ទិវាកុមារអន្តរជាតិ២០២១!កុមារជាអនាគតនៃពិភពលោកយើង! ❤️កុមារត្រូវការក្តីស្រឡាញ់ ការថែទាំសុខភាព និងការអប់រំ ដើម្បីរីកលូតលាស់ផ្នែករាងកាយ និងប្រាជ្ញា-ស្មារតី បានល្អប្រសើរ។Happy International Children's Day 2021!Children are the future of our world. They need ample amount of love, care and proper education in order to blossom physically and mentally.#មូលនិធិរក្សាកុមារ #Raksakomafoundation Follow us on