ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និង លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកអំណោយជាឧបករណ៍កុំព្យូទ័រថេប្លេត (tablet) សរុប ១៥ឈុត ទៅប្រគេនដល់គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីជាប្រយោជន៍ដល់ការសិក្សា បង្រៀន និងប្រើប្រាស់នៅក្នុងគ្រឹះស្ថានអប់រំទាំងពីរ ដែលផ្តល់ការបណ្តុះបណ្តាលដល់ព្រះភិក្ខុ-សាមណេរ និងសិស្ស-និស្សិតជាង ១០០០នាក់ ជារៀងរាល់ឆ្នាំ។
ពុទ្ធិកសាកលវិទ្យាល័យ និងពុទ្ធិកវិទ្យាល័យទាំងពីរ នៅតែបន្តផ្តល់ការបណ្តុះបណ្តាលពីចម្ងាយ ក្នុងអំឡុងពេលបិទខ្ទប់ ហើយនិងមានគម្រោងបើកបង្រៀនធម្មតាវិញ នៅពេលខាងមុខឆាប់ៗនេះ ស្របតាមការណែនាំផ្លូវការផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងឧបករណ៍មួយឈុតៗ រួមមានថេប្លេត Huawei MatePad T10S ស៊េរីថ្មី ១គ្រឿង ក្តារចុច Bluetooth ចំនួន១ និងស្រោមថេប្លេតចំនួន១។
Follow us on Facebook & Instagram









