ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១៖ កាលពីព្រឹកកន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានជួបសំណេះសំណាល និងប្រគល់ឧបករណ៍ថេប្លិត ៣០ឈុត ជូនដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង ជាតំណាងអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា សំដៅរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា និងឧបត្ថម្ភដល់គ្រឹះស្ថានអប់រំ ដែលកំពុងជួបប្រទះការខ្វះខាតខាងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការរៀននិងបង្រៀន។
លោកជំទាវ ជា សិរី បានកត់សម្គាល់ផលប៉ះពាល់លើវិស័យអប់រំ ដែលជំងឺរាតត្បាតកូវីដ១៩ បានបង្កការរំខាននិងធ្វើអោយរាំងស្ទះដល់ការបង្រៀន និងការសិក្សារៀនសូត្រ របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។ ហេតុដូចនេះ លោកជំទាវ បានមើលឃើញពីសារសំខាន់ដែលយើងត្រូវរួមគ្នាជួយជ្រោមជ្រែងវិស័យអប់រំ ដើម្បីឱ្យវិស័យដ៏សំខាន់នេះត្រឡប់មកប្រក្រតីភាពឡើងវិញ និងបន្តអភិវឌ្ឍឈានឡើងទៅមុខទៀត។
មូលនិធិរក្សាកុមារ កំណត់វិស័យអប់រំជាវិស័យអាទិភាពមួយ សម្រាប់សកម្មភាពនិងគម្រោងរបស់ខ្លួន ហើយយើងនឹងបន្តពិនិត្យមើលលទ្ធភាពក្នុងការឧបត្ថម្ភដល់គ្រឹះស្ថានអប់រំ ឬតួអង្គពាក់ព័ន្ធ ដើម្បីជួយលើកស្ទួយវិស័យនេះឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងឧបករណ៍ថេប្លិតមួយឈុតៗ រួមមានថេប្លេត Huawei MatePad T10S ស៊េរីថ្មី ១គ្រឿង ក្តារចុច Bluetooth ចំនួន១ និងស្រោមថេប្លេតចំនួន១ ដែលសមស្របសម្រាប់ការសិក្សា និងប្រើប្រាស់ទូទៅ។
#raksakomafoundation #មូលនិធិរក្សាកុមារ
Follow us on Facebook & Instagram




