[English Below]តើនាងមានផ្ទៃពោះយ៉ាងដូចម្តេច? តើឪពុកក្មេងតូចជានរណា?នារីម្នាក់អាយុ៤៣ឆ្នាំ រស់នៅខេត្តតាកែវ ត្រូវបានបងស្រីបង្កើតរាយការណ៍មកក្រុមការងារនៃអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវបានចងបង្ខាំងទុក។ នៅពេលក្រុមការងារចុះទៅដល់ ដំបូងឡើយអ្នកជំងឺមានអារម្មណ៍ធម្មតា ទឹកមុខស្រស់បស់ ស្លូត ស្វាគមន៍ក្រុមការងារយើង ហើយអង្គុយលើអង្រឹងបម្រុងហូបផ្លែស្វាយ ដែលក្នុងដៃមានស្វាយពីរបីផ្លែ ឯជើងម្ខាងត្រូវបានចងច្រវាក់។ នៅពេលនោះ ក្មេងស្រីតូចដែលជាកូនរបស់គាត់អាយុ៥ឆ្នាំបានស្រែកយំ ពេលនោះប្រហែលជានាងយល់ថា មានគេចង់ធ្វើបាបកូនរបស់ខ្លួន ស្រាប់តែគាត់ប្រែជាច្រលោតខឹងជាខ្លាំង ហើយបានយកផ្លែស្វាយគប់តម្រង់មកក្រុមការងារ។ សូម្បីតែគាត់បាត់បង់សតិ ក៏គាត់នៅតែការពារកូន ខ្លាចគេធ្វើបាបកូនរបស់ខ្លួន។ យោងតាមការរៀបរាប់របស់បងស្រី អ្នកជំងឺចាប់ផ្តើមឈឺនៅឆ្នាំ២០១៧។ អ្នកជំងឺត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ខណៈដែលកំពុងធ្វើការងារនៅប្រទេសម៉ាឡេស៊ីបានរយៈពេលប្រមាណជាង១ឆ្នាំ។ យើងមិនមានព័ត៌មានបន្ថែមថាតើគាត់បានជួបប្រទះបញ្ហាអ្វីខ្លះពេលកំពុងធ្វើ ជាអ្នកធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្រុមគ្រួសារបាននាំអ្នកជម្ងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋពីរបីកន្លែងនៅរាជធានីភ្នំពេញ តែពុំបានធូរស្បើយឡើយ។ ដោយសារគ្មានជម្រើស ជីវភាពក្រីក្រ និងដើម្បីសុវត្ថិភាព ក្រុមគ្រួសារក៏សម្រេចចិត្តចាក់សោរឱ្យនៅក្នុងផ្ទះ។ខណៈជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង អ្នកជំងឺបានហែកបង្អួចរត់ចេញគេចខ្លួនបាត់។ រយៈពេល៣ថ្ងៃក្រោយមក អ្នកជំងឺបានត្រឡប់មកដល់ផ្ទះវិញ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារបន្ទប់ទឹកស្អាតនៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អង្គការរក្សាកុមារសហការជាមួយម្ចាស់ជំនួយ គឺក្រុមហ៊ុន Autobahn VAG និងក្រុមហ៊ុន Tri Dung Co., Ltd បានសម្ពោធដាក់ឲ្យប្រើប្រាស់អគារបន្ទប់ទឹកស្អាតនៅ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន ១ខ្នងមានចំនួន ៧បន្ទប់។គិតត្រឹមពេលនេះ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ទទួលបានអគារបន្ទប់ទឹកស្អាតចំនួនពីរខ្នងដែលមួយខ្នងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ២០២៥ និងមួយខ្នងទៀតត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងខែ មេសា ឆ្នាំ២០២៦។Handover ceremony of clean restroom building at Taing Krasaing High School, Santuk

នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ អង្គការរក្សាកុមារ បានឧបត្ថម្ភថវិកា ចំនួន ៥,០០០ ដុល្លារជូនដល់ មជ្ឈមណ្ឌល វេជ្ជសាស្រ្ត ហេប្រុន (HEBRON MEDICAL CENTER) សម្រាប់គម្រោងថែទាំសុខភាពកុមារ។On May 1, 2026, Raksa Koma Organization donated US$5,000 to HEBRON MEDICAL CENTER for Children's Healthcare Project. Follow us on Facebook & Instagram

1 … 3 4 5 6 7 … 40