កុមារី រចនា អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាកំពង់សំណាញ់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងស្នាក់នៅទទួលសេវាថែទាំជំនួសក្នុងមណ្ឌលគាំពារកុមារគ្រួសារថ្មីតាខ្មៅ។ នាងមានបញ្ហាដុំពកក្រោមគ្រាប់ភ្នែកខាងឆ្វេង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។ ក្រុមការងារ បានសម្រេចនាំកុមារទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផាឯភ្នំពេញ។ បន្ទាប់ពីការពិនិត្យរួចដោយមន្ទីរពេទ្យគន្ធបុប្ផាទើបក្រុមគ្រូពេទ្យសម្រេចបញ្ជូនកុមារទៅមន្ទីរពេទ្យព្រះអង្គឌួងដែលមានជំនាញ និងបច្ចេកទេសខាងជំងឺភ្នែក។ ក្រោយពេលពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ជាលទ្ធផលខាងមន្ទីរពេទ្យបានផ្ដល់បច្ចេកទេសត្រឡប់មកមន្ទីរពេទ្យគន្ធបុប្ផា និងបញ្ជូនកុមារត្រឡប់មកវះកាត់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវិញរហូតទទួលបានជោគជ័យ។ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលបីយប់ និងបួនថ្ងៃ កុមារបានត្រឡប់មកមណ្ឌលវិញ និងត្រូវទៅជួបគ្រូពេទ្យតាមដានស្ថានភាពតាមការណាត់ជួប។រចនាប្រាប់ថានាងឈឺចាប់ភ្នែកផង និងភ័យខ្លាចផងនៅពេលចូលបន្ទប់វះកាត់ដោយសារមានតែម្នាក់ឯងជាមួយគ្រូពេទ្យក្នុងបន្ទប់វះកាត់ដោយមិនមានម៉ាក់មើលថែចូលទៅជាមួយ។ ក្រោយពេលព្យាបាលជាសះស្បើយ នាងមានអារម្មណ៍សប្បាយរីករាយ លែងមានការឈឺចាប់ និងការភ័យខ្លាចទៀតហើយ។លោកស្រី ប្រាក់ វ៉ាន់ដា ជំនួយការប្រធានមណ្ឌល និងជាអ្នកទទួលបន្ទុកផ្នែកសុខភាពប្រចាំមណ្ឌលតាខ្មៅ បានប្រាប់ពីការព្រួយបារម្ភថាការវះកាត់ដោយមិនមានសាច់ញាតិកុមារនៅជិត ពិតជារឿងដែលពិបាក។ ម្យ៉ាងទៀត