[English below]ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិកាប្រចាំឆ្នាំចំនួន ៣,០០០ ដុល្លារ ដល់អង្គការ HOPE Cambodia - អង្គការហូប កម្ពុជា ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការរបស់ពួកគាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះ។ អង្គការ HOPE Cambodia ជាអង្គការដៃគូមួយរបស់យើង ដែលធ្វើការពាក់ព័ន្ធនឹងសុខភាពត្រចៀក ច្រមុះ បំពង់ក។ នាពេលកន្លងមក អង្គការបានចុះជួយបងប្អូនតាមសហគមជាច្រើន តាមរយៈការផ្តល់ការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក និងបំពាក់ឧបករណ៍ជំនួយសម្លេង ដោយឥតគិតថ្លៃ សូម្បីក្នុងអំឡុងពេលដ៏លំបាកនៃបរិបទជំងឺរាតត្បាតកូវីដ១៩ កាលពីចុងឆ្នាំ ២០២០ និងដើមឆ្នាំកន្លងទៅ។សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១! 🇰🇭🚣🎉សូមជូនពរដល់បងប្អូនពូមីងទាំងអស់ ឈប់សម្រាកប្រកបដោយភាពសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទៅកាន់រមណីយដ្ឋាននានានៅក្នុងទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព និងសូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ “៣ការពារ ៣កុំ” ផងដែរ។ សូមអរគុណ!Happy Cambodian Water Festival 2021! 🇰🇭🚣🎉We wish you a wonderful holiday and safe journeys wherever you may be travelling. Please keep yourself and
អបអរសាទរខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។#independenceday #cambodia Follow us on Facebook & Instagram