[រឿងរ៉ាវពិតដ៏រំជួលចិត្ត] ពីនារីរងគ្រោះដោយជំងឺផ្លូវចិត្តធ្ងន់ធ្ងររហូតត្រូវចងច្រវាក់ មកជាបុគ្គលដែលអាចវិលត្រឡប់មករកភាពប្រក្រតីវិញ ក្រោមជំនួយពី TPO កម្ពុជា។តើអ្នកដឹងទេថា វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរអាចបំផ្លាញជីវិតមនុស្សម្នាក់ និងគ្រួសារទាំងមូល ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវ? នេះជារឿងរ៉ាវពិតដ៏ខ្លោចផ្សារបស់នារីវ័យក្មេងអាយុ ២៣ ឆ្នាំម្នាក់ នៅខេត្តសៀមរាប៖កាលរៀនថ្នាក់ទី១០ នាងមានជម្លោះវាយតប់ជាមួយមិត្តភក្តិ ហើយក៏បានឈប់រៀនដើម្បីរៀបការ។ ជាអកុសល ក្រោយសម្រាលកូនបាន ៤៥ ថ្ងៃ នាងបានគេងសង្កត់កូនប្រុសរបស់នាងស្លាប់ដោយអចេតនា។ ព្រោះតែភាពភ័យខ្លាច នាងបានយកសពកូនទៅកប់ទាំងយប់ រហូតមានការសង្ស័យ និងឈានដល់ការគាស់សពធ្វើកោសល្យវិច័យ និងឡើងតុលាការ។ ទោះបីជាតុលាការលើកលែងបទចោទប្រកាន់ ព្រោះនាងនិយាយត្រឡប់ត្រឡិនមិនដឹងរឿងរ៉ាវក៏ដោយ ប៉ុន្តែស្រមោលអតីតកាល និងវិបត្តិផ្លូវចិត្តនៅតែតាមលងបន្លាចនាងជានិច្ច។ក្រោយត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងសម្រាលកូនទី២ រោគសញ្ញាចិត្តវិកលរបស់នាងបានរំខានយ៉ាងខ្លាំងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦។ នាងនិយាយម្នាក់ឯងឥតឈប់ ខ្លឹមសារត្រឡប់ត្រឡិន មិនដឹងខុសត្រូវ និងមិនពាក់ព័ន្ធនឹងការពិត (ជឿថានាងបានជួបតារាកូរ៉េ និងដិតដាមនឹងអាវសិស្សវិទ្យាល័យ)។ ការព្យាបាលនៅមណ្ឌលសុខភាពហាក់មិនមានភាពធូរស្បើយ

[English Below]ជិតបានឃើញស្នាមញញឹមថ្មីរបស់ប្អូនៗហើយ! គម្រោងសាងសង់បន្ទប់ទឹកស្អាតសម្រេចបានប្រមាណជា ៨០% ហើយ!នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ តំណាងក្រុមការងារ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក រួមជាមួយអង្គការរក្សាកុមារ លោកស្រីនាយិកា ព្រមទាំងលោកគ្រូ-អ្នកគ្រូ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានដោយផ្ទាល់ ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដើម្បីសាងសង់បន្ទប់ទឹកស្អាត និងមានអនាម័យ សម្រាប់ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រាប់ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។បន្ទប់ទឹកស្អាត និងមានសុវត្ថិភាព គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព អនាម័យ និងការអប់រំរបស់កុមារនៅក្នុងសហគមន៍។អង្គការរក្សាកុមារ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានសហការជាមួយ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានមួយនេះ។ យើងកំពុងទន្ទឹងរង់ចាំការបញ្ចប់ការដ្ឋានជាស្ថាពរ និងការប្រគល់ជូនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ!It is almost time to see
A Heartfelt Thank You to KBAC!We want to express our deepest gratitude to the Korean Business Association in Cambodia (KBAC) for their incredibly generous donation! 🇰🇷🤝🇰🇭This support will directly empower underprivileged children with essential life and job skills –
























