[English below] ជីវិតក្នុងទ្រុងដែក៖ ក្តីសង្ឃឹមមានឡើងវិញក្រោយទទួលបានការព្យាបាលត្រឹមត្រូវបុរសម្នាក់វ័យ ៤៤ឆ្នាំ ត្រូវបានគ្រួសារបង្ខាំងទុកនៅក្នុងទ្រុងដែកនៅខាងក្រោយផ្ទះ។ បើយោងតាមការរៀបរាប់របស់ម្តាយអ្នកជំងឺ មុនពេលឈានដល់ការដាក់ក្នុងទ្រុងដែកនេះ ដំបូងឡើយ គាត់ត្រូវបានដាក់ច្រវាក់ជើងប៉ុណ្ណោះ។ ប៉ុន្តែដោយសារអ្នកជំងឺចេះតែរកវិធីដោះច្រវាក់បាន ហើយតែងតែដើរវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រហូតធ្វើឲ្យម្តាយត្រូវខំរ៉ាប់រងសងសំណងគេរហូតធ្លាក់ខ្លួនខ្សត់ខ្សោយ ទើបសម្រេចចិត្តធ្វើទ្រុងដែកដើម្បីបង្ខាំងគាត់។ ទោះជាយ៉ាងណា សូម្បីតែនៅក្នុងទ្រុងដែកក៏អ្នកជំងឺនៅតែអាចហែកដែករត់រួច ដែលជាហេតុធ្វើឲ្យម្តាយត្រូវបន្ថែមច្រវាក់ជើងមួយជាន់ទៀត។ ប៉ុន្តែដោយសារគាត់នៅតែអាចហែកទ្រុងរត់បាន ទីបំផុតគ្រួសារក៏សម្រេចចិត្តដាក់ទ្រុងដែក និងដាក់ច្រវាក់កបន្ថែមទៀត។អ្នកជំងឺបានធ្លាក់ខ្លួនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីអាយុ ១៧ឆ្នាំមកម៉្លេះ។ អាការដំបូងៗនាពេលនោះ គឺគាត់ចេះតែរត់ មិនសូវគេង ឈឺក្បាល ដើរក្រឡឹងជុំវិញផ្ទះនៅពេលយប់ និងដើរវាយបំផ្លាញរបស់របរអ្នកជិតខាង។ ពេលនោះ ម្តាយបាននាំគាត់ទៅព្យាបាលជាមួយគ្រូខ្មែរចំនួន ២នាក់ តែមិនមានការធូរស្បើយឡើយ។ បន្ទាប់មក ម្តាយក៏បាននាំគាត់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយទទួលបានថ្នាំមកលេប ទោះជាយ៉ាងណា ថ្នាំនោះអាចជួយសម្រាលអាការបានត្រឹមតែមួយកម្រិតប៉ុណ្ណោះ។នៅពេលក្រុមការងារអង្គការ TPO ចុះទៅដល់ផ្ទះផ្ទាល់ អ្នកជំងឺកំពុងអង្គុយនៅក្នុងមុង
អង្គការរក្សាកុមារ បានបរិច្ចាគថវិកាសប្បុរសធម៌ចំនួន ៥,៧០០ ដុល្លារអាមេរិក ជូនដល់អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ដើម្បីគាំទ្រដល់គម្រោងពិនិត្យ និងព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃ! ការគាំទ្រនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់សេវាថែទាំសុខភាព ជូនដល់កុមារ និងសហគមន៍ងាយរងគ្រោះ ដែលពុំធ្លាប់មានលទ្ធភាពទទួលបានសេវានេះពីមុនមក។ យើងរួមគ្នា ផ្តល់នូវក្តីសង្ឃឹម និងការជាសះស្បើយ! 🇰🇭❤️We are deeply grateful to announce a generous donation of USD 5,700 to H.O.P.E Cambodia to fund a vital, free Ear,
គម្រោងសាងសង់បន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សាជ្រាប់ ស្រុកសន្ទុក គឺជាអំណោយរបស់ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីជួយលើកកម្ពស់អនាម័យ និងសុខភាពរបស់សិស្សានុសិស្ស។ គម្រោងនេះនឹងផ្តល់កន្លែងអនាម័យស្អាត និងសុវត្ថិភាពសម្រាប់កុមារ កាត់បន្ថយការអវត្តមានរបស់សិស្សដោយសារបញ្ហាសុខភាព និងលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសាលារៀន។A safe, clean restroom is a basic human right. A lack of proper school sanitation facilities affects health, learning, and daily dignity. But change is coming! Swipe through