លោកជំទាវ ជា សិរី ស្ថាបនិករបស់មូនិធិរក្សាកុមារ បានបរិច្ចាគនូវថវិការបស់មូលនិធិចំនួន ១០០០ដុល្លារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់ជាអំណោយដល់ក្រុមការងាររបស់អង្គការធីភីអូកម្ពុជា ដើម្បីចុះជួយព្យាបាលអ្នកជំងឺផ្លូវចិត្តដែលត្រូវបានក្រុមគ្រួសារដាក់ច្រវ៉ាក់ទុកនៅតាមផ្ទះដោយពួកគាត់មិនមានលទ្ធភាពក្នុងការព្យាបាល ។ អំណោយដ៏សប្បុរសនេះបានចូលរួមជួយអ្នកជំងឺផ្លូវចិត្តទាំងនោះឲ្យបានជាសះស្បើយ និងមានសេរីភាពឡើងវិញ ។ Follow us on Facebook & Instagram

មូលនិធិ រក្សាកុមារបានចូលរួមឧបត្ថម្ភអាវយឺតចំនួន ១០០ នៅក្នុងឱកាសទិវាសុខភាពផ្លូវចិត្ត និងយុវជនរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសសុខភាពផ្លូវចិត្តរបស់យុវជន ។ Follow us on Facebook & Instagram

1 … 36 37 38