កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ មូលនិធិរក្សាកុមារ បានសហការជាមួយ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ដើម្បីប្រារព្ធ “ទិវានៃការស្តាប់ឮកម្ពុជា” ក្នុងគោលបំណងផ្ដល់ការ ថែទាំ និងដំណោះស្រាយដល់ប្រជាជនខ្មែរ ដែលជួបប្រទះនឹងបញ្ហាការស្តាប់ ឬពិការ ភាពគថ្លង់ ។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកជំនាញបានពន្យល់អំពីកត្តាដែលអាចនាំឲ្យមនុស្ស ជាពិសេសកុមារ បាត់បង់លទ្ធភាពការស្តាប់ និងបានចែករំលែកបច្ចេកទេសខ្លះៗក្នុងការការពារ ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ជា សិរី ស្ថាបនិកនៃមូល និធិរក្សាកុមារ បានថ្លែងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសុខភាពនិងអនាម័យ និងបានស្នើកុំឱ្យមានការរើសអើងចំពោះអ្នកគថ្លង់ ក៏ដូចជាជនពិការដទៃទៀតផងដែរ ។ នេះជាលើកទីមួយហើយ ដែល “ទិវាការស្តាប់ឮ” ត្រូវបានប្រារព្ធឡើងនៅក្នុងកម្ពុជា ហើយយើងសង្ឃឹមថា ទិវានេះនឹងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។ ប្រទេសកម្ពុជាត្រូវការធនធានមនុស្សដែលរឹងមាំ ហេតុដូច្នេះហើយ តាមរយៈ “ទិវានៃការស្តាប់ឮ” នេះ យើងសង្ឃឹមថា យើងនឹងបង្កើនការយល់ដឹងអំពីពិការភាពគថ្លង់ និងចែក រំលែកអំពីរបៀបការពារលទ្ធភាពស្តាប់ឮរបស់យើង ។
On 05 March 2016, RaksaKoma Foundation cooperated with HOPE Cambodia to celebrate CAMBODIA HEARING DAY, an event organized to provide Cambodians with hearing disabilities or difficulties hearing care and solutions. In the event, experts explained what may lead some people, especially young children, to hearing loss and shared some techniques to prevent it. H.E CHEA Serey, founder of RaksaKoma, stressed the importance of health and hygiene in her speech to a group of hearing impaired at the event. Her Excellency also talked against discrimination of the hearing impaired as well as people with other disabilities. This is the first time we celebrate a HEARING DAY in Cambodia, and we plan to make this an annual tradition. Our country needs strong human resources, and with this event we hope to have spread some awareness about hearing disabilities and spread message about how to protect your hearing.
Follow us on Facebook & Instagram














