ការផ្លាស់ប្តូរតូចមួយអាចចាប់ផ្តើមចេញពីតន្ត្រី ហើយយើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងរឿងនេះ! ✨យើងពិតជារំភើបចិត្តដែលបានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ “ដំណើរនៃក្តីសង្ឃឹម និងភាពសុខដុមរមនា” ដើម្បីនាំមកនូវបទចម្រៀងជាច្រើនមកពីជុំវិញពិភពលោក និងបង្កើតគំរូថ្មីមួយនៃការចូលរួមចំណែកជួយដល់សង្គម។វត្តមាន និងទឹកចិត្តសប្បុរសធម៌របស់អស់លោក លោកស្រី អាចជួយផ្លាស់ប្តូរអនាគតរបស់កុមារបាន។ ប្រាក់ចំណូលទាំងអស់ ដែលទទួលបានពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ សេវាថែទាំសុខភាព និងការកែលម្អបរិយាកាសសិក្សានៅតាមសាលារៀន សម្រាប់កុមារនៅប្រទេសកម្ពុជា។តោះយើងធ្វើដំណើរជាមួយគ្នាឆ្លងកាត់ពិភពតន្ត្រី និងបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យទាំងអស់គ្នា។ ជួបគ្នានៅទីនោះ! 👋🎶📍 សណ្ឋាគារ SUN & MOON, Riverside – ជាន់ទី ៦, The View Event Space A🕡 ម៉ោង ៦:៣០ ល្ងាច | ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ
ជិតដល់ដំណាក់កាលបញ្ចប់ហើយ! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាង ធនាគារ PPCBank ដែលបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់។ យើងបានរួមគ្នាពិនិត្យមើលរាល់ព័ត៌មានលម្អិតចុងក្រោយនៃការសាងសង់បន្ទប់ទឹកស្អាតថ្មីនេះ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៩០% ហើយ។ យើងពិតជាទន្ទឹងរង់ចាំយ៉ាងខ្លាំង ក្នុងការដាក់ឱ្យដំណើរការ និងប្រគល់សមិទ្ធផលដ៏ថ្លៃថ្លានេះ ជូនដល់សាលាបឋមសិក្សា ចំបក់ខាងជើង ក្នុងពេលឆាប់ៗខាងមុខ!So close to the finish line! Huge thanks to our incredible partners from PPCBank for joining us on-site. Together, we reviewed the final touches on
គម្រោងសាងសង់បន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សាចំបក់ខាងជើង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលឧបត្ថម្ភថវិកាដោយ ធនាគារ ភ្នំពេញពាណិជ្ជ ម.ក (PPCBank) កំពុងដំណើរការរលូន និងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ដើម្បីផ្តល់អនាម័យ និងសុវត្ថិភាពដល់សិស្សានុសិស្ស។Construction of the new restroom is moving forward well. This project is proudly funded by our generous banker partner, Phnom Penh Commercial Bank Plc (PPCBank), whose strong support