លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានឧបត្ថមថវិកាចំនួន ៤,២១៤,០០០ រៀល ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបោះពុម្ភអាវយឺតសម្រាប់ប្រារព្ធទិវាសុខភាពផ្លូវចិត្តនិងយុវជនលើកទី៤ នៅថ្ងែទី១៤ ខែតុលា ឆ្នាំ២០១៦! សាកលវិទ្យាល័យភូមិន្ទ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសូមជូនពរលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ច!H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 4,214,000 riel to Royal University of Phnom Penh for printing t-shirt
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានអញ្ជេីញចូលរួមពិធីសម្ពោធអគារសិក្សាគិលានុបដ្ឋាក-យិកា នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Kim Woo Jung នាយកមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន ពីរពាន់ដុល្លារអាមេរិច ជូនមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន សម្រាប់ព្យាបាលជង្ងឺជូនកុមារកម្ពុជា ។On 30 May 2016, H.E. Chea Serey, founder of Raksa Koma Foundation, has attended a Medical