កម្មវិធីទទួលពិនិត្យ និងព្យាបាល ភ្នែក-ត្រចៀក-ធ្មេញ​ ដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅនៅវត្តជិនិតារាម ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩។ សូមអញ្ជើញ ពុក ម៉ែ បងប្អូន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ចូលរួមឱ្យបានច្រើនកុះករ។ Follow us on Facebook & Instagram

កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកនៃមូលនិធិរក្សាកុមារ​បាន​ឧបត្ថម្ភអាវយឺត និងថវិកាចំនួន ៣.០០០ ដុល្លារអាមេរិក​ ជូន​អង្គការ​ផ្ដល់​នៃក្ដី​សង្ឃឹមកម្ពុជា (HOPE Cambodia) សម្រាប់បន្តគាំទ្រនូវ​សកម្មភាព​ផ្សព្វផ្សាយនានាទាក់ទងនឹងការយល់ដឹង ការលើកកម្ពស់ការ​ថែទាំ​ត្រចៀក​និងការពិនិត្យត្រចៀកដល់ប្រជាជននិងកុមារកម្ពុជា។ទន្ទឹមនេះ ដើម្បីជួយដល់អ្នកជំងឺផ្លូវចិត្តដែលត្រូវបង្ខាំង​ទុក​ក្នុងគម្រោង​យុទ្ធនាការដោះច្រវ៉ាក់របស់ធីភីអូ មូលនិធិ​រក្សាកុមារ​បានឧបត្ថម្ភអាវយឺត និង​ថវិកាចំនួន ៣.០០០ ដុល្លារអាមេរិក ជូនអង្គការធីភីអូកម្ពុជា (TPO Cambodia) ដែល​នេះជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មូលនិធិរក្សាកុមារ ព្រមទាំង​សប្បុរសជននានា ដែលបានចំណាយទាំងពេលវេលា ថវិកា និងសម្ភារៈ ក្នុងការ​ជួយលើកស្ទួយជីវភាព និងសុខុមាលភាពដល់ប្រជាជននិងកុមារកម្ពុជា។ Follow us

1 2 3 4