កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកនៃមូលនិធិរក្សាកុមារបានឧបត្ថម្ភអាវយឺត និងថវិកាចំនួន ៣.០០០ ដុល្លារអាមេរិក ជូនអង្គការផ្ដល់នៃ
ក្ដីសង្ឃឹមកម្ពុជា (HOPE Cambodia) សម្រាប់បន្តគាំទ្រនូវសកម្មភាពផ្សព្វផ្សាយនានាទាក់ទងនឹងការយល់ដឹង ការលើកកម្ពស់ការថែទាំត្រចៀកនិងការពិនិត្យត្រចៀកដល់ប្រជាជននិងកុមារកម្ពុជា។
ទន្ទឹមនេះ ដើម្បីជួយដល់អ្នកជំងឺផ្លូវចិត្តដែលត្រូវបង្ខាំងទុកក្នុងគម្រោងយុទ្ធនាការដោះច្រវ៉ាក់របស់ធីភីអូ មូលនិធិរក្សាកុមារបានឧបត្ថម្ភអាវយឺត និងថវិកាចំនួន ៣.០០០ ដុល្លារអាមេរិក ជូនអង្គការធីភីអូកម្ពុជា (TPO Cambodia) ដែលនេះជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មូលនិធិរក្សាកុមារ ព្រមទាំងសប្បុរសជននានា ដែលបានចំណាយទាំងពេលវេលា ថវិកា និងសម្ភារៈ ក្នុងការជួយលើកស្ទួយជីវភាព និងសុខុមាលភាពដល់ប្រជាជននិងកុមារកម្ពុជា។
Follow us on Facebook & Instagram



