អបអរសាទរទិវាការស្ដាប់ឮកម្ពុជាលើកទី ៤ ក្រោមប្រធានបទ “ចូរពិនិត្យមើលការស្តាប់ឮរបស់លោកអ្នក”។ មូលនិធិរក្សាកុមារបានចូលរួមឧបត្ថម្ភនិងសហការជាមួយអង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជាប្រារព្ធទិវាការស្ដាប់ឮកម្ពុជាលើកទី ៤ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ព្រមទាំងផលវិបាកនៃការបាត់បង់ការស្ដាប់ឮជូនប្រជាជនកម្ពុជាក្រោមអធិបតីភាព លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងសង្គមកិច្ច ធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន យុវជននិងកុមារ ដែលបាត់បង់ការស្តាប់ឮ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប ព្រមទាំងសប្បុរសជននានា។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការបន្តឧបត្ថម្ភគាំទ្រ និងចូលរួមពីសំណាក់ ធនាគារគូកមីនកម្ពុជា, ធនាគារ ជីប ម៉ុង, ធនាគារពាណិជ្ជក្រៅប្រទេសកម្ពុជា (FTB), គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុបរិបូរណ៍, ក្រុមហ៊ុន PAKKA

មូលនិធិរក្សាកុមារសហការជាមួយអង្គការផ្ដល់នៃក្ដីសង្ឃឹមកម្ពុជា នឹងរៀបចំទិវាការស្ដាប់ឮកម្ពុជា លើកទី៤ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ អាគារ G កោះពេជ្រ។ សូមមេត្តា ចូលរួមផ្សព្វផ្សាយនិងចូលវិភាគទាន ដើម្បីជួយកុមារដែល បាត់បង់ការស្ដាប់ឮទទួលបានជំនួយឧបត្ថម្ភនិងការសិក្សា ដែលពួកគាត់ត្រូវការជាចាំបាច់ដើម្បីអាចមានជីវភាពរស់នៅ ធម្មតាដោយឯករាជ្យ។ #ទិវាស្ដាប់ឮកម្ពុជាលើកទី៤ #៣មីនា២០១៩ #អាគារGកោះពេជ្រ ។សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីខាងលើ លោកអ្នកអាចស្វែងរកបាននៅក្នុងខិត្តប័ណ្ណ។Raksa Koma Foundation in association with HOPE Cambodia are pleased to inform you that we are going to celebrate 4th

1 2 3 4