[English below]នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថានិកមូលនិធិរក្សាកុមារ (“ម.រ.ក”) បានទទួលវត្ថុអនុស្សាវរីយ៍ ដែលជាការថ្លែងអំណរគុណ និងការទទួលស្គាល់ពី Hebron Medical Center លើការរួមចំណែករបស់ @raksakoma ដល់មន្ទីរពេទ្យ។ ជារៀងរាល់ឆ្នាំ “ម.រ.ក” បានឧបត្ថម្ភដល់មន្ទីរពេទ្យេ Hebron Medical Center ក្នុងការបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់អ្នកដែលត្រូវការជំនួយ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ នេះ “ម.រ.ក” បានឧបត្ថម្ភថវិកាចំនួន ៤.០០០ ដុល្លារអាមេរិក ដល់ Hebron Medical Center។On July 19, 2023, Her

អបអរ​សាទរទិវា​កុមារ​អន្តរជាតិ​ ២០២៣!ក្នុងឱកាសទិវាកុមារអន្តរជាតិ​ ២០២៣​ នេះ​ ក្រុមការងារអង្គការ​ HOPE Cambodia ដោយមានការឧបត្ថមពីមូលនិធិ​ រក្សាកុមារ​ បានរៀបចំកម្មវិធីពិនិត្យ​ និងព្យាបាលត្រចៀក​ ច្រមុះ​ និងបំពង់កជូនកុមារពុំគិតកម្រៃនៅសាលាឡាវ៉ាឡា។#raksakoma Follow us on Facebook & Instagram

លោកជំទាវបណ្ឌិត ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន ៣.៥០០​ ដុល្លារអាមេរិក​ ដល់អង្គការ​ HOPE Cambodia សម្រាប់គាំទ្រដល់ការចំណាយលេីការពិនិត្យ​ និងព្យាបាលត្រចៀក​ ច្រមុះ​ និងបំពង់ក​ជូនកុមារកម្ពុជា​ និងប្រជាពលរដ្ឋទូទៅ។​ យេីងខ្ញុំជាក្រុមការងារសូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត​ និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ Follow us on Facebook & Instagram

1 2 3