[English below]
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថានិកមូលនិធិរក្សាកុមារ (“ម.រ.ក”) បានទទួលវត្ថុអនុស្សាវរីយ៍ ដែលជាការថ្លែងអំណរគុណ និងការទទួលស្គាល់ពី Hebron Medical Center លើការរួមចំណែករបស់ @raksakoma ដល់មន្ទីរពេទ្យ។ ជារៀងរាល់ឆ្នាំ “ម.រ.ក” បានឧបត្ថម្ភដល់មន្ទីរពេទ្យេ Hebron Medical Center ក្នុងការបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់អ្នកដែលត្រូវការជំនួយ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ នេះ “ម.រ.ក” បានឧបត្ថម្ភថវិកាចំនួន ៤.០០០ ដុល្លារអាមេរិក ដល់ Hebron Medical Center។
On July 19, 2023, Her Excellency Dr. Chea Serey, Co-Founder of Raksa Koma Foundation (RKF) received a souvenir from Hebron Medical Center on the contribution of RKF, @raksakoma, to the hospital. Each year, RKF takes part in sponsoring Hebron Medical Center so that it will continue to provide free medical care to those in need. In 2023, RKF has donated USD 4,000 to Hebron Medical Center.
Follow us on Facebook & Instagram

