«បង្គោលគ្រួសារក្លាយជាឈើពុក ហើយក្លាយជាបន្ទុកថែមទៀត»ដោយសារមើលឃើញព័ត៌មានតាមបណ្តាញសង្គម ក្មេងប្រុសដែលត្រូវជាកូនបង្កើតរបស់អ្នកជំងឺ បានទូរស័ព្ទមកអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលដល់ឪពុករបស់ខ្លួនដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយត្រូវបានចងបង្ខាំងចោលជាយូរឆ្នាំមកហើយ។ នៅពេលក្រុមការងារចុះទៅដល់ អ្នកជំងឺត្រូវបានចងបង្ខាំងនៅដីចុងភូមិ ក្បែរព្រៃស៊ុបទ្រុប។ រោងខ្ទមមួយនៅក្រោមដើមដូង មានថង់ផ្លាស្ទិកពណ៌សតូចមួយគ្របពីលើ ហើយមានអង្រឹងមួយចងពីគល់ដូងទៅបង្គោលឈើមួយ។បុរសម្នាក់ពុកមាត់ស្រម៉ូម អង្គុយលើអង្រឹងធ្វើព្រងើយ ដោយនៅលើក្បាលគាត់មានពាក់មួកសុវត្ថិភាព។ បើសម្លឹងទៅមើលច្រវ៉ាក់វិញ គឺសឹងតែធំជាងច្រវ៉ាក់ចងដំរីទៅទៀត។ ហើយច្រវ៉ាក់នោះបានលិបចូលទៅក្នុងដើមដូង ទាំងនេះបង្ហាញថា គាត់ត្រូវបានសាច់ញាតិចងនៅទីនេះយូរឆ្នាំមកហើយ រហូតច្រវាក់លិចចូលទៅក្នុងដើមដូង។ គាត់ជាអតីតស្មៀនឃុំម្នាក់។នៅពេលក្រុមការងារសាកសួរទៅគាត់ ដើម្បីធ្វើការប៉ាន់ប្រមាណ គាត់ពុំមានសតិដែលអាចឆ្លើយតបនឹងសំណួរឡើយ ហើយអង្គុយស្ងៀមម្នាក់ឯង មិនមានទំនាក់ទំនងជាមួយក្រុមការងារយើងឡើង។ យោងតាមភរិយាគាត់ បានរៀបរាប់ថា ស្វាមីគាត់ចាប់ផ្តើមមានអាការប្លែកៗ វង្វេងខុសពីធម្មតា លែងដឹងខុសត្រូវ និយាយប៉ប៉ាច់ប៉ប៉ោចផ្តេសផ្តាស មិនគេង ដើរយករបស់របរគេ ដើរគ្មានទិសតំបន់ និយាយច្រៀងម្នាក់ឯងហើយបង្កគ្រោះថ្នាក់ បំផ្លាញទ្រព្យសម្បត្តិគេ ដុតផ្ទះគេ និងប្រើអំពើហិង្សាផងដែរ។ ដំបូងគាត់ធ្លាប់នាំទៅព្យាបាលជាមួយគ្រូខ្មែរ