នៅថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ មូលនិធិរក្សាកុមារ បានប្រារព្ធទិវាការស្តាប់ឮកម្ពុជា ២០២៣ ក្រោមប្រធានបទ “ចូរថែទាំត្រចៀក និងការស្តាប់ឮដើម្បីទាំងអស់គ្នា! តស់ធ្វើឱ្យក្លាយជាការពិត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អ៊ឹង កន្ថាផាវី, សហស្ថាបនិកមូលនិធិរក្សាកុមារ លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី, ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោកជំទាវបណ្ឌិត ជា សិរី, សហស្ថាបនិកមូលនិធិរក្សាកុមារ លោក Blaise Killian, សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការគ្រួសារថ្មី និង លោក ឈឹម គឹមហ៊ាន, ស្ថាបនិកអង្គការហូប កម្ពុជា។ នៅក្នុងទិវានេះ មូលនិធិរក្សាកុមារ និងអង្គការជាដៃគូបានផ្សព្វផ្សាយអំពីសារៈសំខាន់នៃការថែទាំត្រចៀកដើម្បីចៀសផុតពីពិការភាពនៃការស្តាប់ឮ និងបង្ហាញអំពីការអប់រំរបស់កុមារថ្លង់នៅកម្ពុជាក្នុងការទទួលបានការអប់រំជាសិទ្ធិរបស់កុមារគ្រប់រូប។ទន្ទឹមនេះ មូលនិធិរក្សាកុមារ បានរៀបចំឱ្យមានកម្មវិធីកំសាន្តនៅកន្លែងកុមារ WB Arena កម្មវិធីគូរគំនូររៀបចំដោយ FT Gallery កម្មវិធីប្រឹក្សាយោបល់ស្តីពីការថែទាំត្រចៀក/ការស្តាប់ឮ និងពិនិត្យនិងព្យាបាលត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃដែលរៀបចំដោយ HOPE Cambodia – អង្គការហូប កម្ពុជា ព្រមទាំងបានរៀបចំអាហារថ្ងៃត្រង់សម្រាប់កុមារសរុបប្រមាណ ១៥០នាក់។

Follow us on Facebook & Instagram

Share this:
Categories Health Care