[English Below]
ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១៖ ដោយមើលឃើញការលំបាករបស់បងប្អូននៅខេត្តសៀមរាប លោកជំទាវ ជា សិរី Serey Chea ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភជាទឹកប្រាក់ ១០៥០ដុល្លារអាមេរិក ដល់អង្គការ Heartprint ដែលកំពុងជួយផ្តល់អង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់គ្រួសារខ្វះខាតចំនួនជិត ១០០គ្រួសារ នៅក្នុងភូមិថ្មី ឃុំស្វាយដង្គំ ស្រុកសៀមរាម ខេត្តសៀមរាប។ ថវិកា ១០៥០ដុល្លារ នេះ អាចជួយឧបត្ថម្ភប្រជាជនប្រមាណ ៧០គ្រួសារ សម្រាប់រយៈពេល ១ខែដែរ។
មូលហេតុចម្បងនៃការបាត់បង់ប្រាក់ចំណូលរបស់បងប្អូននៅក្នុងសហគមន៍នោះ គឺដោយសារផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩។ យើងសង្ឃឹមថា បញ្ហាកូវីដ១៩ នឹងធូរស្រាលកាន់តែច្រើននាដំណាច់ឆ្នាំនេះ ខណៈប្រជាជនកាន់តែច្រើនទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ ហើយសេដ្ឋកិច្ចក្នុងសហគមន៍របស់យើងនឹងបន្តងើបឡើងវិញជាលំដាប់។ ទោះជាយ៉ាងនេះក្តី សូមបងប្អូនមេត្តាបន្តការពារខ្លួនអោយបានខ្ជាប់ខ្ជួន ដោយអនុវត្តតាមការណែនាំ “៣ ការពារ ៣ កុំ និង ២ ចូលរួម”។
ប្រសិនបើបងប្អូនសប្បុរសជន ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីសកម្មភាពរបស់អង្គការ Heartprint ឬធ្វើការឧបត្ថម្ភដល់អង្គការនេះ សូមចូលទៅកាន់ http://www.heartprint.org.au/ ឬចុចស្វែងរក @heartprintcambodia នៅលើហ្វេសប៊ុក។
Saturday, August 7, 2021: Seeing the difficulties of many communities in Siem Reap province, Her Excellency Chea Serey, Founder of Raksa Koma Foundation, made a donation of 1,050.00 US$ to Heartprint, an NGO operating a food relief program that is supporting nearly 100 families in need of assistance in Thmey village, Svay Dangkum commune, Siem Reap district, Siem Reap. Our donation of 1,050 is enough to support approximately 70 families with rice and some basic amenities for a month.
The main reason behind the loss of income of many people in that community is due to impacts from the pandemic. We hope the situation will greatly improve by the end of the year when most of the people have been vaccinated. The economy would also get better gradually as a consequence of that. Nonetheless, Covid might be here to stay, so please keep following “the 3 do’s, 3 don’ts and 2 participate” instructions.
If you are interested in learning more about Heartprint, its activities and support them, you can visit their website http://www.heartprint.org.au/ or Facebook page @heartprintcambodia.
Follow us on Facebook & Instagram














