យើងខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងក្រៃលែងចំពោះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ ដែលបានប្រើប្រាស់ថវិកាទទួលបានពីការលក់រូបគំនូររបស់លោកជំទាវទាំងអស់ក្នុងសកម្មភាពមនុស្សធម៌ ទាំងនៅក្នុងនិងក្រៅប្រទេស។
ក្នុងនោះ តាមរយៈមូលនិធិរក្សាកុមារ លោកជំទាវបានបរិច្ចាគទឹកប្រាក់ ១០.០០០ ដុល្លារ ទៅឱ្យមន្ទីរពេទ្យនគរទេព ដើម្បីជួយឧបត្ថម្ភដល់អ្នកជំងឺជាស្រ្តីក្រីក្រអាចទទួលបានការពិនិត្យ និងព្យាបាលសុខភាពទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ លោកជំទាវក៏បានបរិច្ចាគទឹកប្រាក់ ៥.០០០ ដុល្លារទៀត ទៅសាលាឌេវណា សម្រាប់កុមារពិការភ្នែក នៅប្រទេសឥណ្ឌា ដែលបានសន្យាទទួលកូនសិស្សខ្មែរមានបំណងរៀនថ្នាក់វិទ្យាល័យនៅប្រទេសឥណ្ឌា ដោយផ្តល់កន្លែងស្នាក់នៅ និងការហូបចុកដោយឥតគិតថ្លៃផងដែរ។
យើងខ្ញុំសូមគោរពជូនពរ លោកជំទាវ និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន និងសម្រេចជោគជ័យលើគ្រប់កិច្ចការងារ។
We are in admiration of Madame Serey Chea, Founder of Raksa Koma Foundation, whose philanthropic activities never cease to inspire. She has just given all proceeds from the recent sales of her arts to charitable causes in the country and abroad.
Through Raksa Koma Foundation, Madame Serey has donated US$ 10,000 to Nokor Tep Women Hospital to help subsidize low income women who come to get medical check-up and treatments at the hospital. Also, another US$ 5,000 was donated to Devnar school for the blind in Hyderabad, India. Devnar school, in return, agrees to provide free boarding for visually impaired students from Cambodia who wish to pursue high school education in English in an environment that is conducive for them.
For all the selfless works she’s done, we wish Madame Serey and her family the best of health, happiness and success.
#រក្សាកុមារ #RaksaKoma
Follow us on Facebook & Instagram



