[English Below]កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមក្នុងពិធីបើក "គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត" ដែលប្រព្រឹត្តិទៅនៅអាគារអង្គការ TPO Cambodia ស្ថិតក្នុងរាជធានីភ្នំពេញ។ ឧបត្ថម្ភថវិកាដោយ មូលនិធិរក្សាកុមារ និងអនុវត្តដោយអង្គការ ធីភីអូ កម្ពុជា គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តតាមរយៈយុទ្ធនាការ "កុំលាក់ទុកក្នុងចិត្ត" ឬ Stop Hiding ក៏ដូចជាគាំទ្រដល់ការផ្តល់សេវាប្រឹក្សាយោបល់ឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ និងឆាតហ្វេសប៊ុក ដែលគ្រប់គ្រងដោយអង្គការ ធីភីអូ កម្ពុជា។ បន្ថែមពីនេះ គម្រោងនេះក៏មានការចូលរួមផ្សព្វផ្សាយពីសមាគមស៊ីក្លូកម្ពុជា ដែលមានការបិទស្ទិកគ័រលើស៊ីក្លូ និងពាក់អាវយឺតរបស់យុទ្ធនាការ "កុំលាក់ទុកក្នុងចិត្ត" ផងដែរ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ
H.E. Chea Serey, Founder of RKF, launches ‘The Art of Sharing’ charity exhibition
On Monday, January 11, 2021, Her Excellency Chea Serey, Founder of Raksa Koma Foundation, and artist Adana Mam-Legros launched ‘The Art of Sharing’, a special collaborative exhibition hosted by Sosoro Museum, to raise fund for three local organizations focused
[English below]បង្កើតឡើងនិងដឹកនាំដោយលោកជំទាវ ជា សិរី មូលនិធិរក្សាកុមារ បានផ្តួចផ្តើមគម្រោង និងសកម្មភាពជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព សុខមាលភាព និងផលប្រយោជន៍ប្រជាជនកម្ពុជា ក្រោមទម្រង់និងរូបភាពជាច្រើន។ តាមរយៈដៃគូសហការរបស់យើង ដូចជា អង្គការ TPO Cambodia អង្គការ HOPE Cambodia - អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា និងមន្ទីរពេទ្យហេប្រុន ជាដើម មូលនិធិរក្សាកុមារ បាននិងកំពុងកែប្រែជីវិតនិងជីវភាពប្រជាជនកម្ពុជាជាច្រើននាក់ជាប្រចាំ។ឥឡូវនេះ សាធារណៈជនកាន់តែច្រើនអាចចូលរួមគាំទ្រសកម្មភាពរបស់ មូលនិធិរក្សាកុមារ ដោយផ្ទាល់ ដោយបរិច្ចាគមកគណនី TrueMoney របស់យើងលេខ 2468 តាមរយៈ App ទូរស័ព្ទ TrueMoney Wallet ឬភ្នាក់ងារ