[English Below]មូលនិធិរក្សាកុមារ មានក្តីសោមនស្សរីករាយក្នុងការសម្ពោធ រួមគ្នាជាមួយអង្គការ TPO Cambodia ដើម្បីជំរុញការយល់ដឹង និងបើកឱកាសពិភាក្សាអំពីបញ្ហាផ្លូវចិត្ត ក៏ដូចជាចែករំលែកព័ត៌មានអំពីសេវាសុខភាពផ្លូវចិត្ត ក្នុងបរិបទនៃជំងឺរាតត្បាតជាសាកល កូវីដ១៩ ដែលបាននិងកំពុងញាំញីប្រជាជនកម្ពុជា ទាំងផ្លូវកាយនិងផ្លូវចិត្ត។សូមចូលរួម Like និង Follow ផេចហ្វេសប៊ុក TPO Cambodia ដើម្បីទទួលបានសារអប់រំចិត្តសំខាន់ៗ និង គន្លឹះនៃការថែទាំសុខភាពផ្លូវចិត្តមួយចំនួន។ ដូច្នេះ ចូរបើកចិត្តអោយទូលាយ និងធ្វើការចែករំលែក អំពីបទពិសោធន៍ ដែលទាក់ទងនឹងបញ្ហាផ្លូវចិត្ត ឬវិបត្តិក្នុងចិត្តរបស់លោកអ្នក ហើយចូលរួមប្រើប្រាស់ hashtag #កុំលាក់ទុកក្នុងចិត្ត និង #StopHiding ដើម្បីពង្រឹងសុខុមាលភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា ។សម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹងក្នុងចិត្ត ព្រួយចិត្តខ្លាំង ។ល។ និងត្រូវការសេវាសុខភាពផ្លូវចិត្ត
គម្រោងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត
ជំងឺកូវីដ១៩ បានបង្កបញ្ហាជាច្រើនដល់វិស័យសុខភាពសាធារណៈ និងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននាក់។ លើសពីនេះទៀត សំពាធនិងផលប៉ះពាល់ពីបញ្ហាជំងឺកូវីដនេះ អាចនាំឱ្យមនុស្សមួយចំនួនធំកើតមានបញ្ហាសុខភាពផ្លូវចិត្ត ឬបានធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តដែលគាត់មានស្រាប់ ប្រែទៅជាកាន់តែខ្លាំងក្លាឡើង និងអាចឈានទៅបង្កបញ្ហាធ្ងន់ធ្ងរជាច្រើន។ ហេតុនេះហើយទើប មូលនិធិរក្សាកុមារ ដឹកនាំដោយលោកជំទាវ ជា សិរី បានផ្តួចផ្តើមគម្រោងដ៏សំខាន់នេះឡើង ក្រោមការសហការជាមួយអង្គការ ធីភីអូ កម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត និងលទ្ធភាពទទួលបានសេវាសុខភាពផ្លូវចិត្តសមស្រប។ អង្គការចិត្តសង្គមអន្តរវប្បធម៌ (ឬអង្គការ ធីភីអូ កម្ពុជា) ជាអង្គការក្នុងស្រុកឈានមុខគេក្នុងវិស័យថែទាំសុខភាពផ្លូវចិត្តនិងការគាំទ្រផ្នែកចិត្តសាស្ត្រ ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សមកហើយ។ តាមរយៈគម្រោងនេះ មូលនិធិរក្សាកុមារ កំពុងឧបត្ថម្ភគាំទ្រដល់អង្គការ ធីភីអូ កម្ពុជាក្នុងសកម្មភាព៖ ផ្តល់ការប្រឹក្សាយោបល់អំពីបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈបណ្តាញទូរស័ព្ទ និងតាមអនឡាញ (ទំព័រហ្វេសប៊ុក TPO Cambodia) ។ផ្តល់ការព្យាបាលចាំបាច់ដល់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
Project on Mental Health Awareness
The coronavirus pandemic has created much trouble for the public health sector and greatly disrupted the livelihoods of many Cambodians. Furthermore, the negative impacts from the pandemic could lead a lot of people to develop mental health issues or