នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារបានឧបត្ថមដល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងមណ្ឌលកុមារដ្ឋានម្លប់ ដើម្បីរៀបចំកម្មវិធី Ear Screening ក្នុងគោលបំណងធ្វើការពិនិត្យ និងសម្អាតត្រចៀកដល់កុមារដែលនៅក្រោមបន្ទុករបស់មជ្ឈមណ្ឌល ដោយមួយចំនួនជាកុមារកំព្រា និងមួយចំនួនទៀតជាកុមារដែល ឪពុកម្តាយរបស់ពួកគេត្រូវទៅធ្វើការនៅទីឆ្ងាយដើម្បីផ្គត់ផ្គង់ជីវភាព ។ មណ្ឌលបានប្រមូលយកកុមារមកចិញ្ចឹម ដើម្បីជួយអោយជិវិតរបស់ពួកគេរួចផុតពីការរស់នៅតាមចិញ្ចើមផ្លូវ និងការពារពួកគេអោយរួចផុតពីការជួញដូរ រឺការប្រព្រឹត្តអំពេីអបាយមុខផ្សេងៗ។ ឆ្លៀតឱកាសក្នុងការរៀបចំកម្មវិធីនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារក៏បានចុះសួរសុខទុក្ខ ចែកនំ និងថវិកាមួយចំនួនទៅដល់កុមារាកុមារីនៅក្នុងមជ្ឈមណ្ឌល លេីសពីនេះទៅទៀត លោកជំទាវនឹងឧបត្ថមមណ្ឌលកុមារដ្ឋានម្លប់ដើម្បីជួយដល់ក្មេងជំទង់ដែលបោះបង់ចោលការសិក្សាអោយត្រឡប់ទៅសាលារៀនវិញ និងទទួលបាននូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ប្រកបការងារផ្សេងៗនាពេលអនាគត ៕On May 17, 2017, HOPE Cambodia and Mlop

On May 17, 2017, HOPE Cambodia and Mlop Children’s Home organized an Ear Screening event sponsored by Raksa Koma Foundation. The purpose of this event is to check and clean the ears of children under Mlop Children’s Home care.

មូលនិធិរក្សារកុមារ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះរោងភាពយន្ត Major Cineplex Aeon Mall ដែលបានឧបត្ថម្ភខ្សែរភាពយន្ត ស្មឺហ្វ ភូមិឋានដែលបាត់បង់ ( SMURFS), Pop Corn និង ទឹកក្រូច ដល់មូលនិធិរក្សារកុមារ សំរាប់កម្មវិធី Movie Time។ ដោយទទួលបានការឧបត្ថម្ភពីរោងភាពយន្ត មូលនិធិយើងខ្ញុំបានសហការជាមួយអង្គការចំនួនបួន រួមមានអង្គការ HOPE Cambodia អង្គការគ្រួសារថ្មី អង្គការ Caritas CCAMH និងអង្គការDDP ដើម្បីដឹកនាំកុមារប្រមាណ ២០០នាក់ រួមមានកុមារកំព្រារ កុមារគរថ្លង់ និងកុមារពិការផ្នែកសតិបញ្ញា ដើម្បីទស្សនាខ្សែរភាពយន្តខាងលើនេះ។ជាចុងក្រោយមូលនិធិរក្សារកុមារ សូមជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់រោងភាពយន្ត Major Cineplex

1 … 88 89 90 91 92 … 107