On Sunday 22 May 2016, On behalf of H.E Chea Serey and the founders of Raksa Koma, a working team of Raksa Koma had brought a small amount of money of 500,000 Riel to Ms. Deth Srey Moa who
កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារមូលនិធិរក្សាកុមារ តាងនាមលោកជំទាវ ជា សិរី និងស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកអំណោយជាទឹកប្រាក់ចំនួន ៥០០.០០០រៀល ជូនដល់បងស្រី ដេត ស្រីម៉ៅ ដែលមានជំងឺជាទំងន់និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម! មូលនិធិរក្សាកុមារសង្ឃឹមថាទឹកប្រាក់បន្តិចបន្តួចនេះអាចជួយសម្រាលការចំណាយហូបចុកប្រចាំថ្ងៃរបស់បងស្រី ហើយយើងសូមជូនពរបងស្រីឲ្យឆាប់ជាសះស្បេីយ!On Sunday 22 May 2016, On behalf of H.E Chea Serey and the founders of Raksa Koma, a working team of Raksa Koma
កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ មូលនិធិរក្សាកុមារ បានសហការជាមួយ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ដើម្បីប្រារព្ធ “ទិវានៃការស្តាប់ឮកម្ពុជា” ក្នុងគោលបំណងផ្ដល់ការ ថែទាំ និងដំណោះស្រាយដល់ប្រជាជនខ្មែរ ដែលជួបប្រទះនឹងបញ្ហាការស្តាប់ ឬពិការ ភាពគថ្លង់ ។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកជំនាញបានពន្យល់អំពីកត្តាដែលអាចនាំឲ្យមនុស្ស ជាពិសេសកុមារ បាត់បង់លទ្ធភាពការស្តាប់ និងបានចែករំលែកបច្ចេកទេសខ្លះៗក្នុងការការពារ ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ជា សិរី ស្ថាបនិកនៃមូល និធិរក្សាកុមារ បានថ្លែងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសុខភាពនិងអនាម័យ និងបានស្នើកុំឱ្យមានការរើសអើងចំពោះអ្នកគថ្លង់ ក៏ដូចជាជនពិការដទៃទៀតផងដែរ ។ នេះជាលើកទីមួយហើយ ដែល “ទិវាការស្តាប់ឮ” ត្រូវបានប្រារព្ធឡើងនៅក្នុងកម្ពុជា ហើយយើងសង្ឃឹមថា ទិវានេះនឹងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។ ប្រទេសកម្ពុជាត្រូវការធនធានមនុស្សដែលរឹងមាំ