ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៨, មូនិធិរក្សារកុមារ បានចូលរួមឧបត្ថមក្នុងសិក្ខាសាលាស្តីពី បណ្តាញសង្គម និងយុវជន ក្រោមប្រធានបទ “វិជ្ជាជីវសាព័ត៌មាន ការប្រាស្រ័យទាក់ទងក្នុងសង្គម និងសុខមាលភាពក្នុងសម័យឌីជីថល” នៅមជ្ឈបណ្ឌលសហប្រតិបត្តិការ កម្ពុជាកូរ៉េ ។ ឆ្លៀតក្នុងឱកាសនោះក៏មានការពិភាក្សារវែកយែករបស់និស្សិតមកពីបណ្តាសកលវិទ្យាល័យមួយចំនួន លេីប្រធានបទ “ការប្រេីប្រាស់បណ្តាញសង្គមជាកត្តាចម្បងដែលជំរុញឱ្យមានឱនភាពទៅលេីទំនាក់ទំនងផ្ទាល់” និងបទបង្ហាញស្តីពី “បណ្តាញសង្គមមានឥទ្ធិពលទៅលេីសុខភាពផ្លូវចិត្ត និងអកប្បកិរិយារបស់យុវជន”។ Follow us on Facebook & Instagram

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានប្រារព្ធទិវាសេចក្តីថ្លៃថ្នូរកម្ពុជាលើកដំបូង ដែលមានវត្តមានលោកជំទាវ ជា សិរី និងលោកបណ្ឌិត Yap Kwong Weng ជាគណអធិបតី និងនិស្សិតមកពីសាលាបច្ចេកទេសធនាគារចំនួន ១២២នាក់ ចូលរួម។ នៅក្នុងឱកាសនេះ លោកជំទាវ និងលោកបណ្ឌិត បានផ្តល់នូវផ្នត់គំនិតជាច្រើនដែលទាក់ទងទៅនឹង ការរក្សាភាពថ្លៃថ្នូរនៅក្នុងជីវិត សារ:សំខាន់របស់ភាពថ្លៃថ្នូរ និងរឿងរ៉ាវជីវិតពិត ដោយគិតចាប់តាំងពីជីវិតសិក្សា រហូតមកដល់ពេលបច្ចុប្បន្ន។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណដល់សាលាបច្ចេកទេសធនាគារ ដែលបានដឹកនាំនិស្សិតមកចូលរួមស្តាប់ និងចែករំលែកបទពិសោធន៍នៃសេចក្តីថ្លៃថ្នូរ នៅក្នុងទិវារបស់យើងខ្ញុំ។សូមអរគុណ! Follow us on Facebook & Instagram

លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានឧបត្ថមអាវយឺតចំនួន ៣០០ អាវ ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ប្រារព្ធទិវាសុខភាពផ្លូវចិត្ត និងយុវជនឆ្នាំ២០១៧។ សាកលវិទ្យាល័យភូមិន្ទ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសូមជូនពរលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ច។H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 300 t-shirts to Royal University of Phnom Penh in celebration of the Youth

1 … 23 24 25 26 27 28