ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថមអង្គការ HOPE Cambodia ដេីម្បីប្រារព្ធធ្វេីកម្មវិធីពិនិត្យ ត្រចៀកជូន កុមារកំព្រាចំនួន ៥០ នាក់ នៅអង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា។ អង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា ត្រូវបានចាត់ទុកជាគ្រួសារធំមួយ ដែលទទួលយកក្មេងកំព្រាមកចិញ្ចឹម ដេីម្បីឲ្យពួកគាត់ទទួលបានការសិក្សានៅសាលារដ្ឋ ការសិក្សាភាសាបរទេស និងជំនាញផ្សេងៗនៅក្នុងអង្គការ ដេីម្បីយកទៅប្រកបមុខរបរចិញ្ចឹមជិវិត។ ដេីម្បីជួយសម្រួលការលំបាករបស់អង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា ក្នុងការធានារ៉ាប់រងចិញ្ចឹមកុមារកំព្រា លោកជំទាវ ជា សិរី ក៏បានមានប្រសាសន៍ ផ្តល់ជាយោបល់ដល់ប្រធានអង្គការ ក្នុងការបង្កេីតក្រុមហ៊ុនធ្វើអនាម័យតាមផ្ទះ និងកន្លែងធ្វេីការផ្សេងៗ ការងារជួសជុលផ្ទះងាយៗ សំរាប់យុវជនដែលមានជំនាញតិច ផ្តល់ការងារដល់ក្មេងដែលមានអាយុអាចធ្វេីការបាន លេីសពីនេះទៅទៀត លោកជំទាវ
លោកជំទាវ ជា សិរី បានឧបត្ថមជាទឹកប្រាក់ចំនួន ៥០០ ដុល្លាគត់ ដល់កុមារដ្ឋានម្លប់ ដេីម្បីយកទៅទិញរថយន្តសម្រាប់ដឹកកុមារនៅក្នុងកុមារដ្ឋាន ហេីយលោកជំទាវ ក៏បានឧបត្ថមជាទឹកប្រាក់ចំនួន ៤០០,០០០ រៀលគត់ ដល់បងស្រីរ៉េត ដែលទទួលបន្ទុកចិញ្ចឹមកូនតូចបីនាក់ នៅក្នុងភូមិស្លាបក្តោងថ្មី ឃុំជុប ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មំ។ លោកជំទាវសង្ឃឹមថា ទឹកចិត្តដ៏ស្តួចស្តេីងរបស់លោកជំទាវ អាចជួយសម្រួលការលំបាកខ្លះ ដល់កុមារដ្ឋាន និងបងស្រីរ៉េត ហេីយលោកជំទាវ សូមកោតសរសេីរកុមារដ្ឋានម្លប់ ដែលតែងតែមានគំនិងផ្តួចផ្តេីមជួយកុមារក្រីក្រកម្ពុជា ទទួលបានជម្រក ការរៀនសូត្រ និងចៀសផុតពីការធ្លាក់ខ្លួនចូលក្រុមបងតូចបងធំ និងប្រព្រឹត្តអំពេីរអបាយមុខផ្សេង ៕H.E. Chea Serey donated 500 US dollars to Mlop
ក្រោមស្មារតីលើកកម្ពស់កុមារ ក្នុងឱកាសទិវាកុមារអន្តរជាតិលើកទី៦៨ អង្គការមូលនិធិរក្សាកុមារ បានសហការជាមួយ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ដើម្បីពាំនាំអំណោយមនុស្សធម៌មួយចំនួន និងផ្តល់ការពិនិត្យត្រចៀក ទៅដល់សិស្សានុសិស្សនៅសាលារៀនករុណាកុមារ ដែលដំណើរការដោយ អង្គការឆត្របៃតង សំដៅពង្រឹងគុណភាពជីវិតរបស់កុមារ និងចែករំលែកក្តីស្រឡាញ់ដល់ពួកគាត់ ។#RaksaKomaFoundation #RKFChildrensDayTo leverage children and in celebration of the 68th Children’s Day, Raksa Koma Foundation in cooperation with HOPE Cambodia delivered some charitable gifts and provide ear-check