កាលពីព្រឹកថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភទឹកប្រាក់ចំនួន ២៥.០០០ដុល្លារ ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់ពួកគេក្នុងវិស័យអប់រំ ខណៈអង្គការកំពុងជួបប្រទះឱនភាពថវិកាដោយសារជំងឺកូវីដ១៩។ ក្នុងរយៈពេលជាងបីឆ្នាំមកនេះ អង្គការបង្រៀនដើម្បីកម្ពុជា និងគ្រូហ្វេឡូ (Fellow) របស់ខ្លួន បានជួយលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សកម្ពុជាជាច្រើនពាន់នាក់ ជាពិសេសសិស្សានុសិស្សនៅតាមបណ្តាខេត្តដាច់ស្រយ៉ាល និងបានចូលរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងរូបភាពផ្សេងៗទៀតផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការបង្រៀនដើម្បីកម្ពុជា និងសកម្មភាពរបស់ពួកគេ សូមចូលទៅ http://teachforcambodia.org ។Friday, November 4th, 2020: Her Excellency Serey Chea, Founder

“ការផ្តាស់ប្តូរដែលសំខាន់បំផុត គឺការផ្លាស់ប្តូរផ្នត់គំនិត។ ការជំរុញការអនុវត្តសកម្មភាព តែមិនបានបណ្តុះផ្នត់គំនិត មិនមានប្រសិទ្ធភាពយូរអង្វែងនោះទេ។” លោកជំទាវ ជា សិរី។“The most important change is the change of mindset. Only pushing for actions and neglecting the cultivation of the right mindset will not lead to long-term change.” – Madame Serey Chea.#រក្សាកុមារ #RaksaKoma

1 2 3 4 … 6