កាលពីព្រឹកថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភទឹកប្រាក់ចំនួន ២៥.០០០ដុល្លារ ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់ពួកគេក្នុងវិស័យអប់រំ ខណៈអង្គការកំពុងជួបប្រទះឱនភាពថវិកាដោយសារជំងឺកូវីដ១៩។ ក្នុងរយៈពេលជាងបីឆ្នាំមកនេះ អង្គការបង្រៀនដើម្បីកម្ពុជា និងគ្រូហ្វេឡូ (Fellow) របស់ខ្លួន បានជួយលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សកម្ពុជាជាច្រើនពាន់នាក់ ជាពិសេសសិស្សានុសិស្សនៅតាមបណ្តាខេត្តដាច់ស្រយ៉ាល និងបានចូលរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងរូបភាពផ្សេងៗទៀតផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការបង្រៀនដើម្បីកម្ពុជា និងសកម្មភាពរបស់ពួកគេ សូមចូលទៅ http://teachforcambodia.org ។
Friday, November 4th, 2020: Her Excellency Serey Chea, Founder of Raksa Koma Foundation, made a $25,000 donation to Teach for Cambodia (TFC) to help keep their operations afloat while the pandemic has been placing serious strain on their finances. Over the past three years, TFC and its Fellow teachers have helped improve the education quality of thousands of students in Cambodia, particularly those in rural and needy schools, and contributed to the education sector in various other ways. To learn more about TFC and its activities, please visit: http://teachforcambodia.org
#រក្សាកុមារ #RaksaKoma
Follow us on Facebook & Instagram





