កាលពីព្រឹកថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភទឹកប្រាក់ចំនួន ២៥.០០០ដុល្លារ ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់ពួកគេក្នុងវិស័យអប់រំ ខណៈអង្គការកំពុងជួបប្រទះឱនភាពថវិកាដោយសារជំងឺកូវីដ១៩។ ក្នុងរយៈពេលជាងបីឆ្នាំមកនេះ អង្គការបង្រៀនដើម្បីកម្ពុជា និងគ្រូហ្វេឡូ (Fellow) របស់ខ្លួន បានជួយលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សកម្ពុជាជាច្រើនពាន់នាក់ ជាពិសេសសិស្សានុសិស្សនៅតាមបណ្តាខេត្តដាច់ស្រយ៉ាល និងបានចូលរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងរូបភាពផ្សេងៗទៀតផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការបង្រៀនដើម្បីកម្ពុជា និងសកម្មភាពរបស់ពួកគេ សូមចូលទៅ http://teachforcambodia.org ។Friday, November 4th, 2020: Her Excellency Serey Chea, Founder

1 2