កាលពីព្រឹកថ្ងៃពុធ ១៤ មេសា ឆ្នាំ២០២១ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ក៏ដូចជាសៀវភៅសម្រាប់មនុស្សពេញវ័យនិងកុមារ មកប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង កូវីដ១៩ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកំពុងជួបការលំបាក និងស្ថិតក្នុងចត្តាឡីស័ក។អំណោយទាំងនេះ កើតចេញពីទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា លោកជំទាវ ជា សិរី មន្ត្រីធនាគារជាតិនៃកម្ពុជាគ្រប់ជាន់ថ្នាក់ជាច្រើននាក់ ព្រមទាំងសប្បុរសជនមួយចំនួនទៀតផងដែរ។អំណោយសរុបនាថ្ងៃនេះ រួមមាន៖- អង្ករ ១៥ គីឡូក្រាម ចំនួន ២០០ កញ្ចប់- ទឹកត្រី និងទឹកស៊ីអ៊ីវ