កាលពីព្រឹកថ្ងៃពុធ ១៤ មេសា ឆ្នាំ២០២១ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ក៏ដូចជាសៀវភៅសម្រាប់មនុស្សពេញវ័យនិងកុមារ មកប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង កូវីដ១៩ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកំពុងជួបការលំបាក និងស្ថិតក្នុងចត្តាឡីស័ក។

អំណោយទាំងនេះ កើតចេញពីទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា លោកជំទាវ ជា សិរី មន្ត្រីធនាគារជាតិនៃកម្ពុជាគ្រប់ជាន់ថ្នាក់ជាច្រើននាក់ ព្រមទាំងសប្បុរសជនមួយចំនួនទៀតផងដែរ។

អំណោយសរុបនាថ្ងៃនេះ រួមមាន៖

– អង្ករ ១៥ គីឡូក្រាម ចំនួន ២០០ កញ្ចប់

– ទឹកត្រី និងទឹកស៊ីអ៊ីវ ២០០ កញ្ចប់ ក្នុងមួយកញ្ចប់មាន ទឹកត្រី ៣ដប និងទឹកស៊ីអ៊ីវ ៣ដប

– មី និងត្រីខកំប៉ុង ២០០ កញ្ចប់ ក្នុងមួយកញ្ចប់មាន មី ១០កញ្ចប់ និងត្រីខ ១០កំប៉ុង

– ទឹកបរិសុទ្ធ ២០០ កេស

– អំណោយចម្រុះ សម្រាប់បុរស ២៥០ កញ្ចប់ ក្នុងមួយកញ្ចប់មាន មីគោក ២កញ្ចប់ធំ ត្រីខ ១យួរ សាប៊ូដុសខ្លួន ៤ដុំ និងថ្នាំដុសធ្មេញ ១

– អំណោយចម្រុះ សម្រាប់ស្រ្តី ៤៥០ កញ្ចប់ ក្នុងមួយកញ្ចប់មាន មីគោក ១កញ្ចប់ធំ ត្រីខ ១យួរ សាប៊ូដុសខ្លួន ១ដប ច្រាសដុសធ្មេញ ១ និងសំឡីអនាម័យ ១ដុំ

– សៀវភៅប្រលោមលោក ១០០០ ក្បាល

– សៀវភៅអភិវឌ្ឍខ្លួន ២០០ ក្បាល

– ឈុតសៀវភៅ និងគូល័រសម្រាប់កុមារ ៣០០ ឈុត

រួមគ្នា យើងអាចយកឈ្នះលើឧបសគ្គ គ្រប់បែបយ៉ាង!

សូមទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សាបងប្អូនជនរួមជាតិខ្មែរគ្រប់ទីកន្លែង បានជួបតែសេចក្តីសុខសេចក្តីចម្រើន ចៀសឆ្ងាយពីរោគាព្យាធិ ជាពិសេស កូវីដ១៩ ជួបតែភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ និងសម្រេចរាល់បំណងប្រាថ្នានៅក្នុងឆ្នាំថ្មីនេះ។

#ខ្មែរជួយខ្មែរ

Follow us on Facebook & Instagram

Share this:
Categories Education Health Care