កុមារ សិទ្ធ ជីវន្ត័ កើតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៦ កុមារបានចូលមកស្នាក់នៅក្នុងមណ្ឌលគាំពារកុមារសៀមរាបនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៤។ នៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៥ កុមារ សិទ្ធ ជីវន្ត័ បានលេងប្រលែងគ្នាជាមួយមិត្តភក្តិនៅក្នុងថ្នាក់រៀន ពួកគេទាំងពីរបានច្រានគ្នាទៅវិញទៅមក ហើយមិត្តរបស់គាត់ឈ្មោះ រស្មី បេឡា បានយកខ្មៅដៃដែលទើបនឹងខួងហើយមកចាក់ភ្នែកជីវន្ត័តែម្តង។ កុមារជីវន្ត័បានប្រាប់អ្នកគ្រូប្រចាំថ្នាក់ ហើយអ្នកគ្រូបានយកក្រដាសជូតភ្នែកអោយជីវន្ត័ ណាមួយដល់ម៉ោងទៅផ្ទះតែម្តងហើយក៏រៀបចំទៅផ្ទះ។ពេលមកដល់មណ្ឌលកុមារមានអាការៈឈឺភ្នែកយ៉ាងខ្លាំង បើកភ្នែកមិនរួច លុះព្រឹកឡើងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៥ អ្នកថែទាំបានយកកុមារទៅមន្ទីរពេទ្យកុមារអង្គរដើម្បីពិនិត្យភ្នែក ក្រោយពិនិត្យរួចគ្រូពេទ្យប្រាប់ថា កុមារប៉ះពាល់សរសៃរភ្នែកត្រូវតែវៈកាត់ និងដេរអោយជាប់វិញ។

កម្រងវីដេអូ ស្តីពីពិធីចុះអនុស្សារណៈរវាង អង្គការរក្សាកុមារ ជាមួយ ក្រុមហ៊ុន អូតូបាញ វីអេជី (Autobahn VAG Co., Ltd) និង ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីសាងសង់អគារបន្ទប់ទឺកស្អាត សម្រាប់សាលាបឋមសិក្សាស្នោឃ្លៃ។ Follow us on Facebook & Instagram

អង្គការរក្សាកុមារ បានឧបត្ថម្ភថវិកា ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រាប់ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម”។ Follow us on Facebook & Instagram

1 2 3 4 5 … 24