«ខ្ញុំអស់សង្ឃឹមយូរហើយ ខ្ញុំមិននឹកស្មានថា កូនខ្ញុំបានធូរស្បើយនោះទេ»អាជ្ញាធរភូមិបានផ្តល់ព័ត៌មានមកក្រុមការងារនៃអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលជូនអ្នកជំងឺនេះ។ បុរសម្នាក់មានវ័យ៣៧ឆ្នាំ ត្រូវបានចាក់សោរបង្ខាំងនៅសំយ៉ាបក្រោមផ្ទះ។ គាត់រុំភួយព៌ណក្រហម សក់វែងប្រាសស្មា ជើងម្ខាងត្រូវបានចងច្រវាក់ភ្ជាប់ទៅនឹងសរសរផ្ទះ។ នៅពេលក្រុមការងារចុះទៅដល់ផ្ទះអ្នកជំងឺ អមដំណើរដោយអាជ្ញាធរភូមិ អ្នកជំងឺហាក់មិនស្វាគមន៍វត្តមានរបស់ក្រុមការងារឡើយ។ គាត់និយាយថា «កុំចង់មករញេរញៃជាមួយនឹងខ្ញុំ» «ខ្ញុំដឹងគំនិតអាក្រក់របស់អ្នកឯងហើយ សូមថយចេញឱ្យពីផ្ទះខ្ញុំ»។ ទោះបីម្តាយគាត់និយាយលួងលោមទៅកាន់គាត់ថា «ពួកគាត់ជាពេទ្យ គាត់មកជួយព្យាបាលកូនប៉ុណ្ណោះ ពុំមែនមកធ្វើបាបកូនទេ» តែអ្នកជំងឺនៅតែមានៈ ហើយនិយាយថា គាត់មិនត្រូវការ ការជួយពីនរណាឡើយ។ មេជើងគាត់មានដំបៅ ប៉ោងហើមដ៏ខ្លាំង។ គាត់និយាយច្រើន ហើយចោទថា ក្រុមការងារចង់មកចាប់គាត់ ចង់មកនាំខ្លួនគាត់ទៅ ហើយប្រតិកម្មថា គេមកធ្វើបាបខ្លួន និងនិយាយពីនេះពីនោះឥតឈប់។ គាត់ចាប់ផ្តើមឈឺនៅអាយុ២៥ឆ្នាំ។ គាត់បានឈប់រៀនត្រឹមថ្នាក់អនុវិទ្យាល័យ បន្ទាប់ពីគាត់ឈប់រៀនគាត់បានទៅធ្វើការនៅភ្នំពេញ ជាជាងផ្សារដែក។ គាត់បានធ្វើការអស់រយៈពេលជាយូរឆ្នាំនៅទីនោះ រហូតដល់ថ្ងៃមួយ

1 2 3 4