ការឧបត្ថម្ភគាំទ្រតិចតួច ក៏អាចផ្តល់ផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលផងដែរ!❤️ អង្គការ រក្សាកុមារបានផ្តល់កុំព្យូទ័រយួរដៃចំនួន ២គ្រឿង ជូនដល់ លោកគ្រូ អ្នកគ្រូនៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។ សេចក្តីរំភើបរបស់ពួកគេ បានរំឭកយើងពីសារៈសំខាន់នៃគម្រោងគាំទ្រសហគមន៍។ ជាមួយនឹងឧបករណ៍ទាំងនេះ លោកគ្រូ អ្នកគ្រូ អាចធ្វើផែនការមេរៀន ពង្រឹងការសិក្សានៅក្នុងថ្នាក់រៀន និងជួយអភិវឌ្ឍសមត្ថភាពដល់កុមារ និងយុវជនឲ្យកាន់តែប្រសើរឡើង។
A little support goes a long way! ❤️ We had the honor of delivering two laptop computers to the hardworking teachers at Phnom Penh Thmey Special Education High School. Seeing their excitement reminds us why community support matters so much. With these devices, these incredible educators can streamline lesson planning, enhance classroom learning, and better support their students.
Follow us on Facebook & Instagram