លោក Tomohiro Usami អគ្គនាយកគ្រប់គ្រងធនាគារឯកទេស អ៊ីអន ភីអិលស៊ី បានអញ្ជើញចូលរួមផ្តល់កុំព្យូទ័រលើតុចំនួន ៩៥គ្រឿងជូនដល់គ្រឹះស្ថានអប់រំ និងការិយាល័យអប់រំស្រុក សរុបចំនួន៨៩ ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមរយៈការបរិច្ចាគបច្ចេកវិទ្យាដែលបានប្រើប្រាស់រួច វាមិនត្រឹមតែជួយកាត់បន្ថយគម្លាត និងវិសមភាពក្នុងការបែងចែកឧបករណ៍ ឌីជីថល ដែលបានរារាំងសិស្សានុសិស្ស ដែលមានទេពកោសល្យនៅក្នុងតំបន់ដែលខ្វះខាត ក្នុងការទទួលបានការអប់រំ ការងារពីចម្ងាយ និងឱកាសសកលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជួយធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់សិស្សានុសិស្ស ជួយកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ហើយវិនិយោគដោយផ្ទាល់នៅក្នុងធនធានដ៏អស្ចារ្យបំផុតដែលយើងមាន នោះគឺជំនាន់ដែលកំពុងពេញវ័យរបស់យើង។
Follow us on Facebook & Instagram
Share this:







