អបអរសាទរ! ពិធីក្រុងពាលី និងសូត្រមន្តបុកគ្រឺះសាងសង់អគារសិក្សាថ្មីនៅសាលាអនុវិទ្យាល័យទីពោ ស្ថិតក្នុងភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្តបើកការដ្ឋានសាងសង់អគារសិក្សាថ្មីរួមមាន លោកអគ្គនាយក និងអគ្គនាយករង នៃធនាគារ ឌីជីប៊ី លោកស្រីនាយិកាអង្គការរក្សាកុមារ លោកនាយកសាលា អនុវិទ្យាល័យទីពោ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជា ៣៥០ រូប។

សូមជម្រាបផងដែរថា អគារដែលកំពុងរៀបចំសាងសង់នេះ ត្រូវបានរចនាឡើងតាមបែបទំនើប មានទីធ្លាធំទូលាយ បរិយាកាសល្អ សុវត្ថិភាព និងផាសុកភាព ដើម្បីបំពេញតម្រូវការសិក្សា របស់សិស្សានុសិស្ស ឲ្យកាន់តែមានប្រសិទ្ធិភាព និងគុណភាពខ្ពស់ ស្របតាមការរីកចម្រើនរបស់សង្គមជាតិ។ អគារសិក្សានេះផងដែរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍនវិស័យអប់រំកម្ពុជា និងផ្តល់ឳកាសសិក្សាកាន់តែងាយស្រួលជូនដល់សិស្សានុសិស្សនៅសាលា អនុវិទ្យាល័យទីពោ។

Follow us on Facebook & Instagram

Share this:
Categories Education