ពិធីទទូលអំណោយកុំព្យូទ័រលើតុចំនួន ១០០គ្រឿងពីធនាគារឯកទេស អ៊ីអន

នាព្រឹកថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២៦ ធនាគារឯកទេស អ៊ីអន បានផ្តល់អំណោយកុំព្យូទ័រលើតុចំនួន ១០០គ្រឿងជូនដល់អង្គការរក្សាកុមារ ដើម្បីធ្វើការចែកជូនបន្តដល់សាលាបឋមសិក្សាចំនួន ៦២ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ និងអនុវិទ្យាល័យចំនួនមួយ ស្ថិតនៅក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ការបរិច្ចាគកុំព្យូទ័រដែលបានប្រើប្រាស់រួច គឺជាមូលដ្ឋានគ្រឹះនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) និងជំនួយដល់កម្មវិធីអប់រំ។ អំណោយកុំព្យូទ័រទាំងនេះ នឹងជួយតភ្ជាប់ និងផ្តល់ជំនាញដែលត្រូវការដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថលទំនើបសម្រាប់ សហគមន៍ដែលកំពុងជួបប្រទះការខ្វះខាត ខណៈពេលដែលវាអាចជួយដល់អាជីវកម្មក្នុងការកែច្នៃសំណល់រឹង កាត់បន្ថយកាកសំណល់អេឡិចត្រូនិក និងសម្រេចបាននូវគោលដៅ បរិស្ថាន និងសង្គម។

Ceremony for the Reception of 100 Desktop Computers from AEON Specialized Bank

On the morning of May 28, 2026, AEON Specialized Bank donated 100 desktop computers to Raksa Koma Organization for its distribution to 62 Primary Schools in Santuk District, Kampong Thom Province and one Secondary School in Koh Snaeng Commune, Borey Ou Svay Senchey District, Stung Treng Province.

Donating used computers is a cornerstone of Corporate Social Responsibility (CSR) and educational support programs. It bridges the digital divide for underserved communities while helping businesses repurpose hardware, reduce electronic waste, and achieve their environmental and social goals.

Follow us on Facebook & Instagram

Share this:
Categories Education