អង្គការធីភីអូ អង្គការរក្សាកុមារ និង អង្គការភ្លែន អន្តរជាតិ បានសហការរួមគ្នា ក្នុងការធ្វើសកម្មភាពគាំទ្រផ្លូវចិត្ត ដល់ស្ត្រីនិងកុមារនៅជុំរំ ជនភៀសសឹក វត្តឧត្តរគីរី ទួលអណ្តែត ស្រុកគូលែន ខេត្តព្រះវិហារ។ សកម្មភាពដែលបានអនុវត្តន៌ ដោយអង្គការធីភីអូ រួមមាន ការអប់រំផ្លូវចិត្តដល់ស្ត្រី កុមារ, សកម្មភាពលេងបែបកុមារមេត្រី រួមមានការផាត់រូប គូរូប និងកុមារមានឱកាសចែករំលែកអំពីចែកអារម្មណ៌ដែលខ្លួនមានខណៈដែលកុមារបានចាកឆ្ងាយពីផ្ទះ និងមិនបានទៅសាលារៀន។ សរុបអ្នកចូលរួមថ្ងៃនេះ មានកុមារចំនួន ៧២នាក់ (កុមារី ៣៧ កុមារា ៣៥) និងសម្របសម្រួលក្រុមស្ត្រីចំនួន ១០នាក់។

With financial support from RKO and Plan International, TPO Cambodia has provided psychological support to women, set up child friendly space through drawing, play in and outdoor activities at Wat Oddor Kiri Toul Endeth, Kolen District, Preah Vihear province. There are around 72 children’s participants in children support group (Girl=37, Boy=35) and 10 women participated in the support group.

Follow us on Facebook & Instagram

Share this:
Categories Education