បច្ចុប្បន្នបញ្ហា​ផ្លូវ​ចិត្ត​កំពុង​រុក​គួន​សង្គម​កម្ពុជា​យ៉ាង​ខ្លាំង​ ហើយពលរដ្ឋ​កម្ពុជា​នៅ​មិន​ហ៊ាន និង​មិន​ទាន់យល់​ដឹង​ចំពោះ​ការ​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្តនៅឡើយ​ ខណៈដែលការ​ផ្តល់​ប្រឹក្សា​លើ​បញ្ហា​ផ្លូវ​ចិត្ត​នៅ​មាន​កម្រិត​ទាប​បំផុត​បើធៀបជាមួយចំនួនប្រជាជនសរុប​៕​ អ្នកជំនាញជំងឺ​ផ្លូវ​ចិត្ត​បានឲ្យដឹងថា​ ជំងឺផ្លូវចិត្ត​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ប្រមាណ​ជាង ៣០០​នាក់​ក្នុង​រយៈ​ពេល​ ១ឆ្នាំ​ៗ!ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៤ បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​សំខាន់ដែល​ធ្វើ​ឱ្យ​យុវជន​នៅ​កម្ពុជា​ភាគ​ច្រើន​ជួប​វិបត្តិ​ផ្លូវ​ចិត្ត នោះ​គឺ​វិបត្តិ​ស្នេហា និង​បញ្ហា​នៃ​ការ​អត់​ការងារធ្វើ​! សម្ពាធ​ផ្នែកហិរញ្ញវត្ថុ និង​សម្ពាធ​នៃ​ការ​សិក្សា ក៏ជាកត្តាធ្វើឲ្យយុវជនយើង​ ជាពិសេសអ្នកមកពីជនបទ​ មានជំងឺផ្លូវចិត្តផងដែរ​!ការយល់ដឹងពីបញ្ហានេះ​ មានសារសំខាន់ណាស់​ ព្រោះជំងឺនេះមានឥទ្ធិពលលើជីវិតសិក្សា​ ការងារ​ និងការរស់នៅរបស់យុវជនផ្ទាល់​! ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​មើល​ស្រាល និង​បណ្តែត​បណ្តោយ​ចំពោះ​ជំងឺ​ផ្លូវ​ចិត្ត ដែល​ពេល​ខ្លះ​អាច​ក្លាយ​ជាជំងឺ​រ៉ាំរ៉ៃ​មួយ​ជីវិត​ក៏​ថា​បាន!ដោយយល់ឃើញពីសារសំខាន់នេះ​ មូលនិធិរក្សាកុមារតែងតែចូលរួមចំណែកមូលនិធិបន្តិចបន្តួចសម្រាប់បោះពុម្ភអាវយឺតឬរៀបចំទិវាសុខភាពផ្លូវចិត្តនិងយុវជន!Mental illness has been a considerable threat to Cambodian society and many Cambodians are

លោកជំទាវ​ ជា​ សិរី​ ស្ថាបនិកមូលនិធិរក្សារកុមារ​ បានឧបត្ថមថវិកាចំនួន​ ៤,២១៤,០០០ រៀល​ ដល់សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ ដើម្បីបោះពុម្ភអាវយឺតសម្រាប់ប្រារព្ធទិវាសុខភាពផ្លូវចិត្តនិងយុវជនលើកទី៤​ នៅថ្ងែទី១៤​ ខែតុលា​ ឆ្នាំ២០១៦! សាកលវិទ្យាល័យភូមិ​ន្ទ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសូមជូនពរលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ច!H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 4,214,000 riel to Royal University of Phnom Penh for printing t-shirt

H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 4,214,000 riel to Royal University of Phnom Penh for printing t-shirt in celebration of the 4th Youth Mental Health Day, to be held on 14th October 2016! RUPP

1 … 93 94 95 96 97 … 107