នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិការដល់អង្គការ HOPE Cambodia ដេីម្បីរៀបចំកម្មវិធីពិនិត្យត្រចៀកជូនជនពិការ ក្នុងកម្មវិធីសំណេះសំណាល ផ្តល់អាហារបាយទឹកដល់ជនពិការ ដេីម្បីអបអរសាទរ ទិវាបេតិកភណ្ឌខ្មែរ និងទិវាជនពិការជាតិ អន្តរជាតិលេីកទី១៩។ Follow us on Facebook & Instagram

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានប្រារព្ធទិវាសេចក្តីថ្លៃថ្នូរកម្ពុជាលើកដំបូង ដែលមានវត្តមានលោកជំទាវ ជា សិរី និងលោកបណ្ឌិត Yap Kwong Weng ជាគណអធិបតី និងនិស្សិតមកពីសាលាបច្ចេកទេសធនាគារចំនួន ១២២នាក់ ចូលរួម។ នៅក្នុងឱកាសនេះ លោកជំទាវ និងលោកបណ្ឌិត បានផ្តល់នូវផ្នត់គំនិតជាច្រើនដែលទាក់ទងទៅនឹង ការរក្សាភាពថ្លៃថ្នូរនៅក្នុងជីវិត សារ:សំខាន់របស់ភាពថ្លៃថ្នូរ និងរឿងរ៉ាវជីវិតពិត ដោយគិតចាប់តាំងពីជីវិតសិក្សា រហូតមកដល់ពេលបច្ចុប្បន្ន។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណដល់សាលាបច្ចេកទេសធនាគារ ដែលបានដឹកនាំនិស្សិតមកចូលរួមស្តាប់ និងចែករំលែកបទពិសោធន៍នៃសេចក្តីថ្លៃថ្នូរ នៅក្នុងទិវារបស់យើងខ្ញុំ។សូមអរគុណ! Follow us on Facebook & Instagram

ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យត្រចៀក និងភ្នែក នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមរាជធានីភ្នំពេញ។ លោកជំទាវ បានឧបត្ថមជាថវិកាដល់អង្គការ HOPE Cambodia និងមូលនិធិ Khmer Sight រៀបចំកម្មវិធីពិនិត្យត្រចៀក និងភ្នែកនេះឡើង ដើម្បីពិនិត្យត្រចៀក និងភ្នែកដោយឥតគិតថ្លៃជូនដល់កុមាររស់នៅជាមួយមេរោគអេដស៍ដែលមកទទួលសេវាអប់រំចិត្តសាស្ត្រ ពីអគារផ្កាម្លិះចំនួន ៥០នាក់ និងកុមារកំព្រារស់នៅមណ្ឌលភ្នំពេញថ្មីចំនួន ៦៧នាក់ សរុបចំនួន ១១៧នាក់។ លោកជំទាវ មានអារម្មណ៍ក្រៀមក្រំ ពេលឃើញក្មេងតូចៗ ត្រូវបានបោះបង់ចោលដោយឪពុកម្តាយរបស់ពួកគេផ្ទាល់ ហើយលោកជំទាវ សង្ឃឹមថាប្រជាជនកម្ពុជា នឹងជួយបន្ថែមទៀតនៅក្នុងវិស័យនេះ។ សូមថ្លែងអំណរគុណដល់បណ្តាអង្គការ

1 2 3 4 5 … 12