Wash Our Hands Handwashing is one of the best ways to incorporate health and hygiene for children in the classroom. Not only does washing our hands keep our own hands nice and clean, but it protects other people. We often touch a lot of shared spaces such as door handles or keyboards on laptops. By washing our hands throughout the day, we look after those around us.

Latest updates · ព័ត៌មានថ្មីៗ

June 12, 2026[English Below]តើនាងមានផ្ទៃពោះយ៉ាងដូចម្តេច? តើឪពុកក្មេងតូចជានរណា? នារីម្នាក់អាយុ៤៣ឆ្នាំ រស់នៅខេត្តតាកែវ ត្រូវបានបងស្រីបង្កើតរាយការណ៍មកក្រុមការងារនៃអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវបានចងបង្ខាំងទុក។ នៅពេលក្រុមការងារចុះទៅដល់ ដំបូងឡើយអ្នកជំងឺមានអារម្មណ៍ធម្មតា ទឹកមុខស្រស់បស់ ស្លូត ស្វាគមន៍ក្រុមការងារយើង ហើយអង្គុយលើអង្រឹងបម្រុងហូបផ្លែស្វាយ ដែលក្នុងដៃមានស្វាយពីរបីផ្លែ ឯជើងម្ខាងត្រូវបានចងច្រវាក់។ នៅពេលនោះ ក្មេងស្រីតូចដែលជាកូនរបស់គាត់អាយុ៥ឆ្នាំបានស្រែកយំ ពេលនោះប្រហែលជានាងយល់ថា មានគេចង់ធ្វើបាបកូនរបស់ខ្លួន ស្រាប់តែគាត់ប្រែជាច្រលោតខឹងជាខ្លាំង ហើយបានយកផ្លែស្វាយគប់តម្រង់មកក្រុមការងារ។ សូម្បីតែគាត់បាត់បង់សតិ ក៏គាត់នៅតែការពារកូន ខ្លាចគេធ្វើបាបកូនរបស់ខ្លួន។ យោងតាមការរៀបរាប់របស់បងស្រី…May 2, 2026ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារបន្ទប់ទឹកស្អាតនៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អង្គការរក្សាកុមារសហការជាមួយម្ចាស់ជំនួយ គឺក្រុមហ៊ុន Autobahn VAG និងក្រុមហ៊ុន Tri Dung Co., Ltd បានសម្ពោធដាក់ឲ្យប្រើប្រាស់អគារបន្ទប់ទឹកស្អាតនៅ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន ១ខ្នងមានចំនួន ៧បន្ទប់។ គិតត្រឹមពេលនេះ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ទទួលបានអគារបន្ទប់ទឹកស្អាតចំនួនពីរខ្នងដែលមួយខ្នងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ២០២៥…May 1, 2026នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ អង្គការរក្សាកុមារ បានឧបត្ថម្ភថវិកា ចំនួន ៥,០០០ ដុល្លារជូនដល់ មជ្ឈមណ្ឌល វេជ្ជសាស្រ្ត ហេប្រុន (HEBRON MEDICAL CENTER) សម្រាប់គម្រោងថែទាំសុខភាពកុមារ។On May 1, 2026, Raksa Koma Organization donated US$5,000 to HEBRON MEDICAL CENTER for Children's Healthcare Project.April 11, 2026រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី អិដ្ឋស័ក ព.ស ២៥៧០សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់លោកអ្នក និងក្រុមគ្រួសារ ទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជានិរន្តរ៏។ Happy Khmer New Year 2026 As we celebrate Khmer New Year, may this joyful season bring…March 24, 2026សកម្មភាពសាងសង់បន្ទប់ទឹកស្អាត ១ខ្នងបន្ថែមទៀត នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ គម្រោងបន្ទប់ទឹកស្អាតនេះ ជាជំនួយថវិការបស់ក្រុមហ៊ុន Autobahn VAG Co., Ltd និង ក្រុមហ៊ុន Tri Dung Co.,…សកម្មភាពសាងសង់បន្ទប់ទឹកស្អាត ១ខ្នងបន្ថែមទៀត នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ គម្រោងបន្ទប់ទឹកស្អាតនេះ ជាជំនួយថវិការបស់ក្រុមហ៊ុន Autobahn VAG Co., Ltd និង ក្រុមហ៊ុន Tri Dung Co., Ltd. Follow us on Facebook & InstagramMarch 19, 2026សកម្មភាពលេងកំសាន្ត របស់កុមារ និងសកម្មភាពអប់រំសុខភាពផ្លូវចិត្ត និងអនុវត្តលំហាត់ដង្ហើម របស់ស្រ្តីនៅ ជំរុំវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។សកម្មភាពលេងកំសាន្ត របស់កុមារ និងសកម្មភាពអប់រំសុខភាពផ្លូវចិត្ត និងអនុវត្តលំហាត់ដង្ហើម របស់ស្រ្តីនៅ ជំរុំវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ Follow us on Facebook & InstagramMarch 14, 2026ទិវាស្តាប់ឮកម្ពុជាឆ្នាំ ២០២៦នាព្រឹកថ្ងៃសៅរ៏ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អង្គការ រក្សាកុមារ បានរៀបចំទិវាការស្តាប់ឮកម្ពុជាលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ពីសហគមន៏ឆ្ពោះទៅថ្នាក់រៀន៖ ការថែទាំការស្តាប់ឮ ចំពោះកុមារគ្រប់រូប“ នៅសារមន្ទីរ ស.ស.រ-សារមន្ទីរព្រះស្រីឦសានវរ្ម័ន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី…March 12, 2026Join Raksa Koma Organization for celebrating Cambodia Hearing Day 2026!Join Raksa Koma Organization for celebrating Cambodia Hearing Day 2026! Follow us on Facebook & InstagramFebruary 2, 2026«បង្គោលគ្រួសារក្លាយជាឈើពុក ហើយក្លាយជាបន្ទុកថែមទៀត»ដោយសារមើលឃើញព័ត៌មានតាមបណ្តាញសង្គម ក្មេងប្រុសដែលត្រូវជាកូនបង្កើតរបស់អ្នកជំងឺ បានទូរស័ព្ទមកអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលដល់ឪពុករបស់ខ្លួនដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយត្រូវបានចងបង្ខាំងចោលជាយូរឆ្នាំមកហើយ។ នៅពេលក្រុមការងារចុះទៅដល់ អ្នកជំងឺត្រូវបានចងបង្ខាំងនៅដីចុងភូមិ ក្បែរព្រៃស៊ុបទ្រុប។ រោងខ្ទមមួយនៅក្រោមដើមដូង មានថង់ផ្លាស្ទិកពណ៌សតូចមួយគ្របពីលើ ហើយមានអង្រឹងមួយចងពីគល់ដូងទៅបង្គោលឈើមួយ។ បុរសម្នាក់ពុកមាត់ស្រម៉ូម អង្គុយលើអង្រឹងធ្វើព្រងើយ ដោយនៅលើក្បាលគាត់មានពាក់មួកសុវត្ថិភាព។ បើសម្លឹងទៅមើលច្រវ៉ាក់វិញ គឺសឹងតែធំជាងច្រវ៉ាក់ចងដំរីទៅទៀត។ ហើយច្រវ៉ាក់នោះបានលិបចូលទៅក្នុងដើមដូង ទាំងនេះបង្ហាញថា គាត់ត្រូវបានសាច់ញាតិចងនៅទីនេះយូរឆ្នាំមកហើយ រហូតច្រវាក់លិចចូលទៅក្នុងដើមដូង។ គាត់ជាអតីតស្មៀនឃុំម្នាក់។ នៅពេលក្រុមការងារសាកសួរទៅគាត់ ដើម្បីធ្វើការប៉ាន់ប្រមាណ គាត់ពុំមានសតិដែលអាចឆ្លើយតបនឹងសំណួរឡើយ…December 9, 2025កុមារ សិទ្ធ ជីវន្ត័ កើតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៦ កុមារបានចូលមកស្នាក់នៅក្នុងមណ្ឌលគាំពារកុមារសៀមរាបនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៤។ នៅថ្ងៃទី១៩ ខែ មិថុនា…ពេលមកដល់មណ្ឌលកុមារមានអាការៈឈឺភ្នែកយ៉ាងខ្លាំង បើកភ្នែកមិនរួច លុះព្រឹកឡើងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៥ អ្នកថែទាំបានយកកុមារទៅមន្ទីរពេទ្យកុមារអង្គរដើម្បីពិនិត្យភ្នែក ក្រោយពិនិត្យរួចគ្រូពេទ្យប្រាប់ថា កុមារប៉ះពាល់សរសៃរភ្នែកត្រូវតែវៈកាត់ និងដេរអោយជាប់វិញ។ បន្ទាប់ពីបានដេរភ្នែករួចរាល់ហើយ កុមារបានត្រលប់មកមណ្ឌលវិញ អ្នកថែទាំតែងតែបន្តក់ថ្នាំភ្នែកអោយកុមារជាទៀងទាត់តាមពេលវេលាដែលគ្រូពេទ្យណែនាំ និងបានយកកុមារទៅពិនិត្យភ្នែកជាទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ។ នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥ អ្នកថែទាំបានយកកុមារទៅពិនិត្យភ្នែកនិងស្រាយថ្នេរ។ អំឡុងពេលនៅក្នុងមណ្ឌលកុមារតែងតែរពឹស នៅមិនស្ងៀម…November 29, 2025ហេតុអ្វីទុកខ្ញុំចោលតែឯងក្នុងខ្ទមនេះ?ក្នុងបេសកកម្មទៅខេត្តស្ទឹងត្រែង ក្រុមការងារយើងត្រូវបានគេផ្តល់ព័ត៌មានអំពីស្រ្តីម្នាក់ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយត្រូវបានបង្ខាំងទុកចោលក្នុងខ្ទមដាច់តែឯង។ នៅពេលទៅដល់ នៅខាងក្រោមខ្ទមនោះពោរពេញដោយដបទឹកផ្លាស្ទិក ប្រអប់ស្នោរ ថង់ផ្លាស្ទិកនៅស្អេកស្កះ។ ពេលមើលតាមប្រហោងទ្វារ ឃើញនារីម្នាក់ អង្គុយនិយាយម្នាក់ឯង។ គាត់មានអាយុ45ឆ្នាំ។ នាងមានជំងឺផ្លូវចិត្តបែបនេះ ចាប់តាំងពីប្រលងចប់ថ្នាក់វិទ្យាល័យមកម្ល៉េះ(1997)។ បន្ទាប់ពីប្រលងធ្លាក់ នាងខូចចិត្តជាខ្លាំង។ មិនយូរប៉ុន្មាននាងចាប់ផ្តើមមានអាការៈក្តៅខ្លួនខ្លាំង ស្រែកទឹក រវើរវាយ កាចខ្លាំង គប់លាមកលើគេឯង មិនដេក វាយធ្វើបាបឪពុកម្តាយ នាងធំក្លិននេះធំក្លិននោះ និយាយច្រើនខុសប្រក្រតី…November 25, 2025ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សាតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អគារបន្ទប់ទឹកស្អាតប្រកបដោយសោភ័ណភាពនេះ មានចំនួន ៧ បន្ទប់ (៣…