ការបរិច្ចាគថវិកាប្រចាំឆ្នាំលើកទី៣បរិច្ចាគថវិកាបីដង បង្កើនផលវិជ្ជមានបីដង! អង្គការរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ហត្ថា សម្រាប់ការបរិច្ចាគថវិកា ៣ឆ្នាំជាប់ៗគ្នា។ ការប្តេជ្ញាចិត្តរយៈពេលវែងសម្រាប់មូលនិធិសប្បុរសធម៌ បានជំរុញបេសកកម្មរបស់អង្គការរក្សាកុមារ និងធ្វើឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដ នៅក្នុងសហគមន៍របស់យើង!3rd Annual Corporate DonationThree times the generosity, three times the impact! We are deeply grateful to Hattha Bank for their incredible 3rd consecutive donation. Your steadfast support fuels our
លោក Tomohiro Usami អគ្គនាយកគ្រប់គ្រងធនាគារឯកទេស អ៊ីអន ភីអិលស៊ី បានអញ្ជើញចូលរួមផ្តល់កុំព្យូទ័រលើតុចំនួន ៩៥គ្រឿងជូនដល់គ្រឹះស្ថានអប់រំ និងការិយាល័យអប់រំស្រុក សរុបចំនួន៨៩ ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។តាមរយៈការបរិច្ចាគបច្ចេកវិទ្យាដែលបានប្រើប្រាស់រួច វាមិនត្រឹមតែជួយកាត់បន្ថយគម្លាត និងវិសមភាពក្នុងការបែងចែកឧបករណ៍ ឌីជីថល ដែលបានរារាំងសិស្សានុសិស្ស ដែលមានទេពកោសល្យនៅក្នុងតំបន់ដែលខ្វះខាត ក្នុងការទទួលបានការអប់រំ ការងារពីចម្ងាយ និងឱកាសសកលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជួយធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់សិស្សានុសិស្ស ជួយកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ហើយវិនិយោគដោយផ្ទាល់នៅក្នុងធនធានដ៏អស្ចារ្យបំផុតដែលយើងមាន នោះគឺជំនាន់ដែលកំពុងពេញវ័យរបស់យើង។ Follow us on Facebook & Instagram
អបអរសាទរ! ពិធីក្រុងពាលី និងសូត្រមន្តបុកគ្រឺះសាងសង់អគារសិក្សាថ្មីនៅសាលាអនុវិទ្យាល័យទីពោ ស្ថិតក្នុងភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្តបើកការដ្ឋានសាងសង់អគារសិក្សាថ្មីរួមមាន លោកអគ្គនាយក និងអគ្គនាយករង នៃធនាគារ ឌីជីប៊ី លោកស្រីនាយិកាអង្គការរក្សាកុមារ លោកនាយកសាលា អនុវិទ្យាល័យទីពោ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជា ៣៥០ រូប។សូមជម្រាបផងដែរថា អគារដែលកំពុងរៀបចំសាងសង់នេះ ត្រូវបានរចនាឡើងតាមបែបទំនើប មានទីធ្លាធំទូលាយ បរិយាកាសល្អ សុវត្ថិភាព និងផាសុកភាព ដើម្បីបំពេញតម្រូវការសិក្សា របស់សិស្សានុសិស្ស ឲ្យកាន់តែមានប្រសិទ្ធិភាព និងគុណភាពខ្ពស់ ស្របតាមការរីកចម្រើនរបស់សង្គមជាតិ។ អគារសិក្សានេះផងដែរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍនវិស័យអប់រំកម្ពុជា និងផ្តល់ឳកាសសិក្សាកាន់តែងាយស្រួលជូនដល់សិស្សានុសិស្សនៅសាលា អនុវិទ្យាល័យទីពោ។ Follow us on